១០ខែនាំទំនិញទៅជប៉ុនបានចំណូលជាង៩២០លានដុល្លារ (Video Inside)

ទំនិញរបស់កម្ពុជានាំចេញទៅប្រទេសជប៉ុន ទទួលបានចំណូលជាង៩២០លានដុល្លារ ក្នុងរយៈពេល១០ខែ ដើម ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ទំនិញនាំចេញទៅកាន់ប្រទេសជប៉ុន រយៈពេល១០ខែឆ្នាំ២០២១នេះ មានទំហំទឹកប្រាក់ជាង៩២០លានដុល្លារ ដែលកើនឡើង៥.២៧ភាគរយ ខណៈ ការនាំចូលពីជប៉ុនវិញ មានទំហំទឹកប្រាក់ជាង៤៩៥លានដុល្លារ។ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈ ពេល១០ខែ ឆ្នាំនេះ សម្រេចបានសរុប ប្រមាណ១ពាន់៤១៦លានដុល្លារ កើនឡើង១.៣០% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលទទួលបានចំណូលប្រមាណ១ពាន់៣៩៧លានដុល្លារ។

ទំនិញដែលត្រូវបាននាំចេញពីកម្ពុជា ទៅប្រទេសជប៉ុនរួមមាន៖ វាយណ្ឌភាព, ស្បែកជើង, ស្បៀងអាហារ និង គ្រឿងអេឡិចត្រូនិក ជាដើម។ ចំណែកឯជប៉ុន នាំចូលមកកម្ពុជា រួមមាន៖ ស្បៀងអាហារ, ទំនិញឧស្សហកម្ម, ផលិតផលពេទ្យ, គ្រឿងម៉ាស៊ីន, ឡាន និងគ្រឿងអេឡិចត្រូនិកជាដើម។

គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ ខណៈការនាំចូលពីជប៉ុន ចូលមកប្រទេសកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ជាង៦៣៧លានដុល្លារ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner