សហភាពអឺរ៉ុបចោទប្រកាន់ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ពីបទរៀបចំអោយមានលំហូរនៃជនអន្តោប្រវេសន៍ ដើម្បីដាក់សម្ពាធឱ្យប្លុកនេះដកការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់ខ្លួន
ឯកសារមួយរបស់ប៉ូឡូញ និងលីទុយអានីបង្ហាញថា ក្រុមហ៊ុនទេសចរណ៍រដ្ឋរបស់បេឡារុបានធ្វើឱ្យមានភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ដែលចង់ចូលទៅប្រទេសរបស់ខ្លួនចាប់តាំងពីខែឧសភា។
ជាក់ស្ដែង មានជនអន្ដោប្រវេសន៍ ២០នាក់ក្នុងចំណោមជនអន្តោប្រវេសន៍ ៣០នាក់ ធ្វើដំណើរមកបេឡារុសដោយប្រើទិដ្ឋាការសម្រាប់ទេសចរ ខណៈជនជាតិអ៉ីរ៉ាក់ជិត ២០០នាក់ទៀតទទួលបានទិដ្ឋាការពីក្រុមហ៊ុនទេសចរណ៍រដ្ឋរបស់បេឡារុស ដើម្បីដំណើរកំសាន្ដផ្សេងៗ ទោះបីមានការចំណាយចន្លោះ ១ ២៥០ដុល្លារ ទៅ ៤ ០០០ដុល្លារក្ដី។
ជនអន្តោប្រវេសន៍ត្រូវបានជួយជ្រោមជ្រែងដោយភ្នាក់ងារទេសចរណ៍តូចៗ អ្នករត់គេចពន្ធ និងអ្នកបើកបរដែលកំពុងស្វែងរកការកាត់បន្ថយប្រាក់ចំណេញ និងឆ្មាំព្រំដែនបេឡារុស ដោយជួយឱ្យប្រដាប់កាត់របងលួសឆ្លងកាត់ទៅទឹកដីប៉ូឡូញផងដែរ។។
ចំនួនអ្នកប៉ុនប៉ងឆ្លងដែនខុសច្បាប់មានរហូតដល់ជាង ១៧ ០០០នាក់ក្នុងខែតុលានេះ ច្រើនជាងចំនួនក្នុងខែកញ្ញាពីរដង ហើយជនចំណាកស្រុករាប់ពាន់នាក់កំពុងបោះជំរំនៅជិតព្រំដែនបេឡារុស-ប៉ូឡូញ។

ប្រភព៖ Reuters