១៦ វិច្ឆិកា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. អភិបាលរាជធានីភ្នំពេញបានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយនៅសណ្តស្ទឹងព្រែកត្នោតភាគខាងលិចក្រុង ដោយយកទឹកពីស្ទឹងមកផលិតជាទឹកស្អាត – រស្មីកម្ពុជា

២. ក្រសួងពាណិជ្ជកម្មថៃ មានគោលបំណងពន្លឿនកិច្ចពិភាក្សាជាមួយកម្ពុជា បើកច្រកព្រំដែនTha Sen ក្នុងខេត្តត្រាត និង Ban Nong Ian ក្នុងខេត្តស្រះកែវ ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ – ខ្មែរថាមស៍

៣. ក្រសួងវប្បធម៌៖ “របាំភោគផល” ប្រពៃណីជនជាតិដើមភាគតិច នឹងត្រូវសម្តែងក្នុងព្រឹត្តិការណ៍អម ASEM13 ដើម្បីបង្ហាញពិភពលោក – FN

៤. ជប៉ុនបានបដិសេធចំពោះរបាយការណ៍ដែលថា បេសកជនពិសេសរបស់ខ្លួន បានធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួយផ្សះផ្សាការដោះលែងអ្នកកាសែតអាមេរិកលោក Danny Fenster ចេញពីពន្ធនាគារ – Reuters

៥. ការផ្ទុះឡើងការរីករាលដាលជំងឺផ្តាសាយបក្សី បានវាយប្រហារទ្វីបអឺរ៉ុប និងអាស៊ីសារជាថ្មីនៅប៉ុន្មានថ្ងៃនេះ ដែលជាសញ្ញាបង្ហាញថា វីរុសនេះកំពុងសាយភាយយ៉ាងឆាប់រហ័សម្តងទៀត – Yahoo

ads banner