ដើម្បីអបអរសាទរខួបអបុស្សាវរីយ៍ថ្ងៃជ័យជំនះ៧មករា ឆ្នាំ២០២០ ខេត្តកណ្តាលបានជ្រើសយកកីឡា២ប្រភេទធ្វើការប្រកួតប្រជែង

អត្ថបទដោយ៖
Kien Sereyvuth

លោក ពៅ វណ្ណា ប្រធានការរិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានបញ្ជាក់ថា ខេត្តកណ្តាលបានសម្រេចជ្រើសរើសយក២ប្រភេទកីឡាដែលមានប្រជាប្រិយភាពជាងគេនៅក្នុងខេត្ត គឺបាល់ទាត់ និងកីឡាប៉េតង់ធ្វើការប្រកួតប្រជែង ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជំនះថ្ងៃ៧មករា ១៩៧៩ .៧មករា ឆ្នាំ២០២០។ ការថ្លែងឲ្យដឹងដូច្នោះពីប្រធានការិយាល័យរូបនេះបានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំចាប់ពូល ប្រកួតកាលពីថ្ងៃម្សិលមិញ នៅសាលប្រជុំការិយាល័យកីឡានៃ មន្ទីរអប់រំយុវជន និងកីឡាខេត្ត កណ្តាល។

លោក ថា ខេត្តកណ្តាលបានយកការប្រកួតកីឡាជាការចូលរួមអបអរសាទរថៃ្ងជ័យជំនះ៧មករាជារៀងរាល់ឆ្នាំ ហើយ មូលហេតុដោយសាយើងចង់ឲ្យយុវជននៅក្នុងខេត្តយល់ដឹងថា ថ្ងៃ៧មករា ឆ្នាំ១៧៩៧៩ជាថ្ងៃប្រវត្តិសាស្រ្តបានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដែលជារបបសំលាប់រំគៀលជាតិសាសន៍ឯងអោយបាត់ពីកម្ពុជា និងជាថ្ងៃដែលបានផ្តល់កំណើតទី២សម្រាប់ប្រជាជនកម្ពុជា ហើយបាននាំមកនូវមានសិទ្ធិសេរីភាពក្នុងជីវិតរស់នៅ និងការរកស៊ីប្រកបតម្លាភាពគ្មានការគៀបសង្កត់។

ប្រធានការិយាល័យរូបនេះ បញ្ជាក់ទៀតថា ការប្រកួតអបអរ៧មករា ឆ្នាំ២០២០នេះ ក្រុមចូលរួមទាំងពីរប្រភេទកីឡាយើងមិនបានបែងចែកអាយុឬក្រុមមកពីទីណានោះទេ ព្រោះថា ការប្រកួតប្រជែងនេះយើងបានធ្វើឡើងក្នុងន័យអបអរសាទរថ្ងៃ៧មករាប៉ុណ្ណោះ។

លោក បន្ថែមទៀតថា ការប្រកួតទាំងពីរប្រទេសកីឡានេះ ក្រៅពីការចូលរួមអបអរសាទរថ្ងៃប្រវត្តិសាស្ត្រ ក៍ជាការប្រកួតមួយដើម្បីចូលរួមចំណែក បំផុសធ្វើអោយវិស័យកីឡានៅក្នុងខេត្តកណ្តាលកាន់តែផុសផុល និងរីកចម្រើនផងដែរ។ ហើយ ការប្រកួតនេះ ចាប់តំណើរការប្រកួតផ្លូវការពីថ្ងៃទី២ និងបញ្ចប់ផ្លូវការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner