កម្មការនីរោងចក្រម្នាក់ជិះម៉ូតូដេញចាប់ជនសង្ស័យ២នាក់ ប្រគល់ឱ្យសមត្ថកិច្ច ក្រោយឆក់ទូរស័ព្ទរបស់ខ្លួនបានសម្រេច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នារីកម្មការនីរោងចក្រម្នាក់បានជិះម៉ូតូដេញចាប់ជនសង្ស័យ២នាក់ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នាងបានសម្រេច កាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១០២៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖ ទី១ឈ្មោះ នេន សុខជា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ និងទី២ ឈ្មោះឃឹម រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ  មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគ្រួសសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រែកស្តីឃុំព្រែកស្ដីស្រុកកោះធំខេត្តកណ្ដាល។ ចំណែកនារីរងគ្រោះមានឈ្មោះហឿន ហ៊ន់ អាយុ២១ឆ្នាំមុខរបរកម្មការនីរោងចក្រនៅភូមិភូមិពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមសាំម កន្ឌេង ឃជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

តាមសម្ដីរបស់នារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1N-0702 ចេញពីផ្ទះជួលមកធ្វើការនៅរោងចក្រ ជិះតាមផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើតស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៩ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1G-4458 មកពីក្រោយហើយជិះមកជិតរូបនាង ពេលនោះឈ្មោះ នេន សុខជា ដែលជិះនៅខាងក្រោយពីធ្វើសកម្មភាពលួកយកទូរស័ព្ទដៃដែលនារីរងគ្រោះដែលដាក់នៅក្នុងឃ្លុបម៉ូតូនៅខាងមុខហើយ ក៏ជិះម៉ូតូបំរុងគេចខ្លួនតែត្រូវបាននាងដេញតាមពីរក្រោយ និងស្រែកថាចោរៗក៏មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវក៏ជួយដេញតាមចាប់បានជនសង្ស័យបានទាំង២នាក់ ភ្លាមៗរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ មកសួរនាំនៅប៉ុសិ៍ត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ នាក់ បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះពិតប្រាកដមែន ដោយសារតែខ្លួនអត់មានលុយទិញថ្នាំញៀនជក់។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានទូរស័ព្ទដៃម៉ាក oppo មួយគ្រឿងរបស់នារីរងគ្រោះនិងម៉ូតូម៉ាកហុងដាឌ្រីមសង់ឆ្នាំ ២០១៩ដែលរបស់ជនសង្ស័យជិះធ្វើសកម្មភាព។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ចាត់ការបន្តតាមនីតិវិធីច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner