លោកជំទាវ ម៉ែន សំអន អញ្ជើញសំណេះសំណាល និងនាំយកអំណោយជាមូលនិធិរបស់ ឯកឧត្តម ហោ ណាំហុង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ១១១គ្រួសារ នៅស្រុកកំពង់រោទិ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាល និងនាំយកនូវអំណោយដែលជាមូលនិធិរបស់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ១១១គ្រួសារ នៅស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តី នឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ ដែលបានផ្តល់ការយកចិត្តទឹក ប្រកបដោយទឹកចិត្តសប្បុរសធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកកំពង់រោទិ៍នាពេលនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានណែនាំឲ្យបបង្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមធ្វើអនាម័យឲ្យបានគ្រប់គ្នាអនុវន្ត នូវវិធានការ «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងអ្នកស្លាប់ នៅក្នុងប្រទេសមាន ការថយចុះយ៉ាងណាក៏ដោយ ។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ១១១គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ២យួរ ទឹកសុទ្ធ ១យួរ ម៉ាស់ ២ប្រអប់ នំប័ង និង ថវិកា ៥ម៉ឺនរៀល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner