គំនិតផ្តួចផ្តើមរបស់សែលកាតប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ទទួលបានពានរង្វាន់ដ៏គួរស្ងើចសរសើរ

រាជធានីភ្នំពេញ ៖ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន សែលកាត ចំពោះសហគមន៍កម្ពុជាក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលពានរង្វាន់កំពូលនៅក្នុងកម្មវិធី AmCham Cambodia 2021 CSR Excellence Awards ។

    ការអបអរសាទរចំពោះពានរង្វាន់ដ៏មានកិត្យានុភាព ក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នេះ ដែលត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងក្រុមហ៊ុននានា និងបណ្តាបុគ្គលនៅពីក្រោយការជោគជ័យនេះ។

    ដោយសារមានបញ្ហាប្រឈមនឹងជំងឺរាតត្បាត ដូច្នេះហើយរង្វាន់ក្នុងឆ្នាំនេះរួមមានប្រភេទរង្វាន់ដែលបង្ហាញពីការទទួលស្គាល់នូវគំនិតផ្តួចផ្តើមការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានធ្វើឡើងនៅក្នុងសហគមន៍។

      ក្នុងពិធីប្រគល់រង្វាន់នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា សែលកាត បានយកឈ្នះការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ផ្នែកក្រុមហ៊ុនធំក្នុងប្រភេទគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

        លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា សមិទ្ធិផលដ៏អស្ចារ្យនេះគឺត្រូវអរគុណដល់បុគ្គលិកគ្រប់រូបដែលបានខិតខំប្រឹងប្រែងដោយមិនមានការនឿយហត់ ដើម្បីជួយដល់សហគមន៍ដែលកំពុងប្រឈមនឹងទុក្ខលំបាកក្នុងគ្រាអាសន្ននេះ។

        លោក Simon បានឱ្យដឹងថា “យើងពិតមានមោទនភាពណាស់ដែលបានទទួលរង្វាន់នេះ។ វាអាស្រ័យលើការខិតខំប្រឹងប្រែង និងទង្វើដែលមិនគិតតែពីខ្លួនឯងរបស់បុគ្គលិកសែលកាត ព្រមទាំងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល និងលោកអគ្គនាយករបស់យើងដែលបានបង្ហាញឲ្យឃើញនៅក្នុងឆ្នាំនេះក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការសម្រាលបន្ទុករបស់សហគមន៍”។

លោកបានបន្ថែមថា”យើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100ភាគរយ  សែលកាត បានបញ្ចេញគំនិតផ្តួចផ្តើមមួយចំនួនក្នុងឆ្នាំនេះ ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របជាមូយការផ្តល់ជំនួយដល់សហគមន៍ដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាត”។    

        ក្នុងអំឡុងពេលនៃការបិទខ្ទប់ ក្រុមការងារផ្នែកបណ្តាញសេវារបស់ សែលកាត បានធានាថា អ្នកដែលរស់នៅក្នុងតំបន់ក្រហមអាចបន្តទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់បាន តាមរយៈការពង្រឹងបណ្តាញសេវា និងដាក់ពង្រាយបណ្តាញអង់តែនបន្ថែមទៀតនៅទូទាំងតំបន់។

     លើសពីនេះទៅទៀត ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ សែលកាត បានចាប់ដៃគូជាមួយម្ចាស់អាជីវកម្មឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់នូវការផ្គត់ផ្គង់សំខាន់ៗឱ្យដល់អ្នករស់នៅតំបន់ក្រហម រួមទាំងអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត នៅពេលដែលពួកគេមិនអាចចាកចេញពីផ្ទះបាន។

        លោក Simon បានបន្ថែមថា “ជំងឺរាតត្បាតបានបង្ហាញពីពេលវេលាដែលមិនធ្លាប់មានពីមុនមក ហើយយើងប្តេជ្ញាគាំទ្រសហគមន៍ដែលយើងធ្វើការជាមួយតាមលទ្ធភាពដែលយើងអាចធ្វើបាន។ យើងទាំងអស់គ្នាបានឆ្លងកាត់និងពុះពារនូវជំងឺរាតត្បាតជាមួយគ្នា ហើយអាចអបអរសាទរដល់សមិទ្ធិផលទាំងនេះ នៅពេលយើងក៏កំពុងអបអរនូវការបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យម្តងទៀត”។

     ក្រុមហ៊ុនសែលកាតបានឱ្យដឹងបន្ថែមថាការប្តេជ្ញាចិត្តរបស់ សែលកាត ចំពោះទំនួលខុសត្រូវសង្គម មិនត្រឹមតែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះទេ   និងបង្កើតជាផ្នែកស្នូលនៃប្រតិបត្តិការរបស់ខ្លួន។ ដោយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ សែលកាត ក្នុងការកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលយកឧស្សាហកម្ម 4.0 សកម្មភាពចំពោះទំនួលខុសត្រូវសង្គម របស់សែលកាត ផ្តោតលើការច្នៃប្រឌិតផ្នែកឌីជីថលនឹងនៅតែជាអាទិភាពទៅអនាគត។លកាត មានមោទនភាពដែលបានក្លាយជាសមាជិករបស់ AmCham Cambodia ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner