ក្រសួងអប់រំចេញសេចក្ដីណែនាំ ស្តីពីប្រតិបត្តិវិធានការសុខភាព និង សុវត្ថិភាពសម្រាប់ការប្រឡងបាក់ឌុប
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយស្តីពីប្រតិបត្តិវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបសម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ខាងមុខ។ បើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំនៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះបានបញ្ជាក់ថាក្នុងគោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការ នានា និងបេក្ខជន អំឡុងពេលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំដល់អង្គភាពក្រោមឱវាទទីស្តីការក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលត្រូវបានកំណត់ និងជ្រើសរើសយកធ្វើជាមណ្ឌលប្រឡង ជាគណៈមេប្រយោគ និងជាប្រធានមណ្ឌលប្រឡង ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិឱ្យខ្ជាប់ខ្ជួន៕ដោយ៖ម៉ាដេប៉ូ










