ដោយសារព្រួយបារម្ភពីជម្ងឺប៉េសជ្រូកអាហ្វ្រិក ចិនសម្រេចផ្អាកនាំចូលសាច់ជ្រូកពីឥណ្ឌូណេស៊ី
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ទីក្រុងប៉េកាំងបានសម្រេចិត្តហាមឃាត់ការនាំចូលសត្វជ្រូក ជ្រូកព្រៃ និងផលិតផលពាក់ព័ន្ធនឹងសាច់ជ្រូកពីប្រទេសឥណ្ឌូណេស៊ី ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក នេះបើតាមអាជ្ញាធរពន្ធគយចិននៅថ្ងៃចន្ទម្សិលមិញ ។

បើតាមគេហទំព័ររបស់អាជ្ញាធរពន្ធគយចិន ជំងឺប៉េសជ្រូក៣៩២ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅ ។ ឆ្លើយតបនឹងបញ្ហានេះ ចិនបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីបង្កើនផលិតផលធ្វើពីសាច់ជ្រូកឡើងវិញនៅក្នុងស្រុក តាមរយៈការរឹតត្បិត និងគ្រប់គ្រងលើការនាំចូលសត្វជ្រូកពីបរទេស ។

បន្ថែមលើនេះ កាលពីពាក់កណ្តាលខែធ្នូនេះ អាជ្ញាធរចិនបានបញ្ជាក់ថា ចិនបានត្រៀមសត្វជ្រូកបម្រុងគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការទីផ្សារនៅក្នុងឱកាសដែលបុណ្យចូលឆ្នាំចិនកាន់តែកៀកមកដល់ ៕ធ.ដ
