មេដឹកនាំវៀតណាមចាត់វិធានការយ៉ាងតឹងរឹង ដើម្បីដាក់ទោសមន្រ្តីជាន់ខ្ពស់ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ

វៀតណាម៖ ការដាក់ទោសធ្ងន់ៗលើមន្រ្តីជាន់ខ្ពស់ទាំងឡាយណា ដែលប្រព្រឹត្តអំពើពុករលួយ គឺជាកត្តាសំខាន់មួយដែលជួយទប់ស្កាត់ប្រឆាំងនឹងការប្រព្រឹត្តអំពើបែបនេះ នេះបើតាមប្រធានាធិបតី និង ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។

ក្នុងអំឡុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទម្សិលមិញ ប្រធានាធិបតីវៀតណាមរូបនេះ បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម និងស្ថាប័ននានារបស់រដ្ឋាភិបាល មិនគួរភ័យខ្លាចក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយសារការព្រួយបារម្ភថា វានឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសនោះឡើយ ។

សូមរំលឹកថា ចាប់តាំងពីយុទ្ធនាការបង្រ្កាបអំពើពុករលួយបានចាប់ផ្តើមកាលពីឆ្នាំ២០១៧ មន្រ្តីជាន់ខ្ពស់វៀតណាម និងមន្រ្តីយោធាកំពូល ព្រមទាំងអ្នកជំនួញជាច្រើនត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ខណៈប្រធានាធិបតីវៀតណាមបានបញ្ជាក់ជាដដែលៗថា យុទ្ធនាការនេះ នឹងបន្តទៅមុខទៀតយ៉ាងស្វាហាប់ ហើយមិនលើកលែងឲ្យនរណាម្នាក់ឡើយ ដែលប្រព្រឹត្តផ្ទុយពីច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner