កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង តាមប្រម៉ាញ់ចាប់អ្នកទោស​បាន២​នាក់ទៀត គ្រប់ចំនួនមកវិញអស់ហើយ នៅក្នុងថ្ងៃទី១៧ វិច្ឆិកា នេះ

អ្នកទោសចំនួន២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ច បន្តតាមប្រម៉ាញ់ចាប់បានមកវិញហើយ ក្រោយពួនសំងំលាក់ខ្លួនតាមព្រៃក្នុងភូមិសាស្រ្តស្រុកថាឡាបរិវ៉ាត់  និងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងរយៈពេល១សប្តាហ៍មកនេះ ។ បើគិតត្រឹមវេលាម៉ោង១១ព្រឹក ក្នុងថ្ងៃទី១៧វិច្ឆិកានេះ សមត្ថកិច្ចចាប់បានអ្នកទោស២នាក់ចុងក្រោយខាងលើនេះ នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ។    

បើតាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ច ស្ថិតក្នុងសកម្មភាពតាមចាប់ខ្លួនអ្នកទោសនោះ បានប្រាប់ថា  អ្នកទោសចំនួន២នាក់ ដែលចាប់បានក្នុងពេលនេះ គឺជាអ្នកទោសចុងក្រោយ ក្នុងចំណោមអ្នកទោសទាំង៧នាក់ ហើយសមត្ថកិច្ចតាមចាប់បាន៥នាក់បន្តបន្ទាប់គ្នា ។

គួររំលឹកថា  ក្រុមអ្នកទោសចំនួន៧នាក់ ដែលធ្វើសកម្មភាព ទម្លុះជញ្ជាំងរបងពន្ធនាគារ នាំគ្នារត់គេចខ្លួន កាលពីវេលាទាបភ្លឺក្នុងថ្ងៃទី៨វិច្ឆិកាកន្លងទៅនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានបន្តបន្ទាប់ មកវិញបានទាំង៧នាក់ គ្រប់ចំនួនវិញអស់ហើយ ។ ដោយអ្នកទោសទាំង២នាក់ ដែលត្រូវចាប់ខ្លួនបានមកវិញចុងក្រោយនេះមានឈ្មោះ ឡាវ៉ាន់ កាវង់ផេង និងឈ្មោះ សៀន ខន (ជនជាតិឡាវ) ៕ ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner