រដ្ឋបាលខេត្តបាត់ដំបង រួមនឹងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ បានដឹកនាំ មន្ទីរជំនាញធនធានទឹក និងមន្ទីរកសិកម្មខេត្ត ចុះពិនិត្យមើលលទ្ធភាព ក្នុងការជួយសង្គ្រោះ ស្រូវផើម ចេញផ្កា និងដាក់ផ្លែ ដែលប្រឈមខ្វះទឹកនៅឃុំភ្នំសំពៅ និង សង្កាត់អូម៉ាល់ ប្រមាណជាង ១ពាន់ហិកតា

អត្ថបទដោយ៖
Kien Sereyvuth

បាត់ដំបង៖ កង្វល់ និងបញ្ហាប្រឈម របស់ ប្រជាកសិករដែលកំពុងជួបប្រទះ ខ្វះទឹកស្រោចស្រពស្រួវ នៅក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណជាង១ពាន់ហិកតា ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោ
យ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរជំនាញផ្ទាល់ ក្នុងនោះរួមមានមន្ទីរធនធានទឹកខេត្ត មន្ទីរកសិកម្មខេត្ត អាជ្ញាធរក្រុង-ស្រុក និង អាជ្ញាធរមូលដ្ឋាន
ពាក់ព័ន្ធទាំង២ខាងលើ រួមជាមួយប្រជាកសិករដែលកំពុងជួបបញ្ហាប្រឈមផ្ទាល់ ដើម្បីចុះទៅពិនិត្យ និងរិះរកនូវលទ្ធភាពទាញយកប្រភពទឹក ពីទំនប់អាងកំពីងពួយ ជួយសង្គ្រោះស្រូវដែលប្រឈមខ្វះទឹក និងកំពុងតែផើម ចេញផ្កាផ្លែ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ នៅវេលាព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩នេះ។

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានជួបសំណេះសំណាលផ្ទាល់ជាមួយនិង បងប្អូនប្រជាកសិករ ដែលមកពីសង្កាត់អូរម៉ាល់ និងឃុភ្នំសំពៅ ថា៖ ថ្ងៃនេះរដ្ឋបាលខេត្តបានចុះដោយផ្ទាល់ជាមួយមន្ទីរជំនាញ អាជ្ញាធរស្រុក-ក្រុង និងមូលដ្ឋាន ដើម្បីជួបគ្នារិះរកដំណោះស្រាយក្នុងកម្រឹតសមស្របឆ្លើយតបចំពោះសំណូមទឹកដើម្បីសង្គ្រោះស្រូវបងប្អូនខាងលើ។ បើទោះបីការដោះស្រាយនោះវាមិនឆ្លើយតបពីតម្រូវការជាក់ស្តែង។ តែអាជ្ញាធរនៃរដ្ឋបាលខេត្ត និងខិតខំដោះ ស្រាយជូនតាមលទ្ធភាពជាក់ស្តែងទាំងកម្រិតជំនាញ ទាំងកម្រឹតបច្ចេកទេសដាំដុះ ទាំងដំណោះស្រាយប្រឈមចំពោះមុខ ដើម្បីសង្គ្រោះស្រូវបញ្ចៀស ការខូចខាត និងអាចទទួលផលបាន។

បើតាមការអះអាងពីលោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត និងលោកអនុប្រធានធនធានទឹកខេត្ត ដែលបានចូលរួមក៏បានគូសបញ្ជាក់ និងខិតខំពន្យល់ដល់ប្រជាកសិករដែលទទូចសុំទឹកស្រោចស្រព និងសង្គ្រោះស្រូវក្នុងសង្កាត់អូរម៉ាល់ក្រុងបាត់ដំបង ដែលមានប្រមាណ១.០០០ហិកតា និង ឃុំភ្នំសំពៅ ស្រុកបាណន់ ប្រមាណ៦០០ហិកតា ដោយបានលើកឡើងថា៖ មកដល់ពេលនេះស្ថានភាពទឹកអាងទំនប់កំពីងពួយ នៅសល់តែបរិមាណទឹកស្តុកទុកក្នងអាង សល់ប្រមាណតែ ៥០លានម៉ែត្រត្រីគុណ តែប៉ុណ្ណោះ។ ហើយតម្រូវការទឹកដែលបង
ប្អូនសំណូមពរដល់អាជ្ញាធរស្រុកខេត្ត និងមន្ទីរជំនាញផ្ទាល់ ក្នុងរយៈពេលកំណត់បើកទឹកផ្តល់ឲ្យបង
ប្អូនរយៈពេល៨ថ្ងៃ សម្រាប់បើកចែកចាយដល់ឃុំ និងសង្កាត់ទាំង២នេះ ត្រូវប្រើប្រាស់ទឹកប្រមាណ
១៥លានម៉ែត្រត្រីគុណ។

មន្រ្តីរូបនោះបានអះអាងថា៖ មន្ទីរបានបើកទឹកជូនបងប្អូន ចាប់តាំងពីថ្ងៃទី ២៩ខែធ្នូនេះ។​ ហើយទឹកដែលនៅសេសសល់ទាំង
មន្ទីរជំនាញ ក៏ដូចជាអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង និងរក្សាទឹកក្នុងអាងនេះដើម្បីត្រៀមបំរុងនៅក្នុងរដូវប្រាំងខាងមុខ ដែលកន្លងមកនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់
ត្រូវត្រៀមបង្ការ និងរក្សាទឹកទុកនៅរដូវប្រាំងខាងមុខ ដែលអាចប្រឈមទៅ និងការខ្វះទឹកហូបទឹកប្រើ ប្រាស់ និងសត្វធាតុផ្សេងៗក្នុងនោះក៏បានអំពាវនាវដល់ប្រជាកសិករយើងឲ្យធ្វើស្រូវតែម្តងបានហើយដោយសារតែស្ថានភាពគ្រោះរាំងស្ងួត និងការខ្វះទឹកស្រោចស្រពនៅពេលខាងមុខនេះ។

ដោយឡែកលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងលោក ប៉ែន សារិយោ  អភិបាលស្រុកបាណន់ ដែលបានចុះសម្របសម្រួលដល់ប្រជាកសិករក្នុងមូលដ្ឋានផ្ទាល់ទាំង២កន្លែងខាងលើ និងជួបពិភាក្សារកដំណោះស្រាយរួមដើម្បីជួយកសិករទាំងសងខាង ដោយក្នុងនោះលោកទាំង២ ក៏បានសំណូមពរឲ្បបងប្អូនកសិករ ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងត្រូវគោរពនូវ
កិច្ចសន្យាជាមួយមន្ទីរជំនាញ ក្មុងការបែងចែកទឹក និងបូមទឹក ទាញយកទឹកចូលក្នងស្រែខ្លួន។ កុំឲ្យ
មានការប៉ះពារ បង្កើតនូវជម្លោះផ្សេងៗ។

នៅក្នុងឱកាសចុះដោះស្រាយបញ្ហាសំណូម
ពរ និងការប្រឈមរបស់បងប្អូនប្រជាកសិករក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងឃុំភ្នំសំពៅ ស្រុកបាណន់ ទាំង២ខាងលើ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរក្រុង និងស្រុក ត្រូវជួបគ្នានិងរួមគ្នាដោះស្រាយដោយសន្តិវិធី ក្នុងការជួយប្រជាកសិកររបស់ខ្លួន និងត្រូចេះបែងចែកឲ្យគ្នាទៅវិញទៅមក។ ជាពិសេស ដួយសង្គ្រោះស្រូវបងប្អូន ដែលសល់ពេលវេលាខ្លីដែលត្រៀមផើម ឬ ចេញផ្កាផ្លែ ហើយខ្វះទឹក ត្រូវយកចិត្តទុកដាក់ជួយដល់បងប្អូនឲ្យទទួលបាននូវ
ផល ចៀសវាងការខូចបង់នៅថ្ងៃខាងមុខ៕ធ.ដ

ដោយ៖ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner