ឥណ្ឌា​បិទ​រោងចក្រថាមពល​ ​បិទ​សាលា​ ក្នុង​រដ្ឋធានី​ ​ទប់​ស្កាត់​ការ​បំពុល​ខ្យល់​

ឥណ្ឌា​បាន​បិទ​បណ្តា​រោងចក្រ​ថាមពល​ ​ដើរ​ដោយ​ធ្យូង​ថ្មី​ ​នៅ​ជុំវិញ​រដ្ឋធានី​ ញ៉ូ​វ​ ដេល្លី ​ហើយ​បាន​បិទទ្វារ​សាលារៀន​ទាំងអស់​ ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ ​ខណៈ​ដែល​វា​ត្រូវ​បាន​ចាត់ទុកជា​ផ្នែក​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បំពុល​ខ្យល់​។​

​ក្រៅពី​នេះ​ ​គណៈ​គ្រប់គ្រង​គុណភាព​ខ្យល់​ថែមទាំង​បាន​ដាក់​បំរាម​មិន​ឲ្យ​រថយន្ត​ធំ​ៗ​ ​ដឹកជញ្ជូន​ទំនិញ​មិនសូវ​សំខាន់​ ​និង​បញ្ឈប់​ការដ្ឋាន​សំណង់​ ​នៅ​ក្រុង​ ​និង​ ​បណ្តា​ក្រុង​ក្បែរ​ៗ​ខាង​ដែរ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​ ​នា​ថ្ងៃ​ទី​១​៧​ ​វិច្ឆិកា​ ​២​០​២​១​នេះ​។​

​ប្រភព​ថា​ ​ក​ម្រិ​ត​បំពុល​ខ្យល់​នៅ​ញ៉ូ​វ​ដេល្លី​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​ ​ក្នុង​ខែវិច្ឆិកា​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner