អតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី ជួបជុំលេងកីឡា ដើម្បីរឹតចំណងមិត្តភាព និងរំឭកកម្រងអនុស្សាវរីយ៍ ចាស់ៗ
ភ្នំពេញ៖ អតីតនិស្សិតសាកលវិទ្យាល័យ វេទមហាឫសី (MVU/CSUK) បានរៀបចំព្រឹត្តិការណ៍ជួបជុំប្រចាំ ឆ្នាំរបស់ខ្លួន ដោយមកដល់ឆ្នាំ២០១៩នេះ គឺជាពីធីជួបជុំគ្នាធ្វើរាល់ឆ្នាំមិនដែលខាន លើកទី២០ខួប២០ឆ្នាំ ដែលមានកម្មវិធីជាច្រើន ក្នុងនោះមានការប្រកួតកីឡាបាល់ទះ និងបាល់ទាត់ នៅទីលានកីទ្បារ Emperail រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។
ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាតំណាង អតីត និស្សិតសាកលវិទ្យាល័យ វេទមហាឫសីមានប្រសាសន៍ថា ការប្រកួតបាល់ទាត់គឺមានក្រុម គោព្រៃ MVU all Stars ប្រកួតជាមួយក្រុមចចកព្រៃឆបឆា និងប្រភេទកីឡាបាល់ទះមាន MVU all Stars សេរីA និងក្រុមចំរុះMVUជំនាន់ទី៩ ដោយមានពានរង្វាន់ធំៗចំនួន៣ គឺពាន ចក្រភព MVU, ពានអាណាចក្រ MVU និងពានអធិរាជ MVU ដែលក្នុងនោះឆ្នាំនេះMVU បាន ទទួលពាន២ រីឯក្រុម គោព្រៃឆបឆាបានទទួលពាន១។
គោលបំណងចម្បង នៃការជួបជុំប្រចាំឆ្នាំនេះ ផ្តោតលើការអត្ថន័យនៃដើម្បីរឹតចំណងមិត្តភាព និងភាពរីករាយជាមួយគ្នា ជាពិសេស ការរំឭកអនុស្សាវរីយ៍ចាស់ និងបង្កើតអនុស្សាវរីយ៍ថ្មីៗ ដែលយើងធ្លាប់បានសិក្សាកម្សត់កម្រជាមួយគ្នា នៅទឹកដីស្រុកកំចាយមារ ដែលចាប់ផ្តើពី ឆ្នាំ១៩៩៣ នៅសាកលវិទ្យាល័យវេទមហាឫសីកំចាយមារ បច្ចុប្បន្នជា សាកលវិទ្យាល័យ ជាស៊ីមកំចាយមារ CSUK ស្ថិតនៅខេត្តព្រៃវែង។ ក្រៅពីការ លេងកីឡា គឺនៅពេលល្ងាច មានកម្មវិធីជួបជុំហូបអាហារសាមគ្គី ដែលមានអតីតនិស្សិត២៥០នាក់ បានចូលរួម។ MVU នេះមិនត្រឹមតែបង្កើត សម្រាប់តែការលេងកីឡាប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតជាក្រុមហ៊ុន MVU Investment ដែលក្នុងនោះយើងតែងតែរៃអង្គាសថវិកា ដើម្បីយកទៅជួយ ដល់អតីត និស្សិត ដែល ជួបបញ្ហា ហើយគ្រោងនឹងបង្កើតជាគំនិតថ្មី ដើម្បីជួយរួមចំណែកជួយដល់សង្គមជាតិយើងទាំងមូលផងដែរ។
សូមបញ្ជាក់ថា ក្រោយពេលបោះឆ្នោតឆ្នោតតាមប្រព័ន្ធអេទ្បិចទ្រូនិចជ្រើសរើសគណៈកម្មាធិកាសាមគមនថ្មី នាពេលល្ងាច ជាលទ្ធផល គឺលោក អ៊ី កាឌុំ បានជាប់ជាប្រធានសមាគមថ្មី៕


