ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងសន្យាចាត់វិធានការតបតវិញ ដើម្បីការពារដែនអធិបតេយ្យ និងសន្តិសុខប្រទេសខ្លួន
កូរ៉េខាងជើង៖ កូរ៉េខាងជើងនឹងចាត់វិធានការវាយបក ដើម្បីការពារដែនអធិប តេយ្យភាព និងសន្តិសុខរបស់ខ្លួន ខណៈកូរ៉េខាងជើងអាចនឹងលុបចោលកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ហើយចាប់ផ្តើមធ្វើតេស្តមីស៊ីលឡើងវិញ នេះបើតាមការព្រមានរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំឡុងពេលដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណបក្សពលករកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍មុន ។

សូមរំលឹកឡើងវិញថា ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម ក្នុងនោះរួមមានទាំងការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំ សំដៅបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ។

បើពុំដូច្នោះទេ ប្រទេសកូរ៉េខាងជើងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ខណៈ លោក ដូណាល់ ត្រាំ ក៏បានព្រមានទុកជាមុនដែរថា ទីក្រុងព្យុងយ៉ាងអាចនឹងបាត់ បង់អ្វីៗគ្រប់យ៉ាងទាំងអស់ បើសិនជាហ៊ានសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ៕ធ.ដ


