មន្ត្រីរាជការត្រូវបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់

ក្នុងនាមមន្ត្រីរាជការត្រូវបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការយើង។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពត នាព្រឹក ថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០២១ នៅសាលប្រជុំបូកគោ សាលាខេត្ត ។

ឯកឧត្តម អភិបាលខេត្ត បានសំដែងនូវការកោតសសើរចំពោះមន្ត្រីរាជការសាលាខេត្តគ្រប់ឋានានុក្រម ដែលកន្លងមកបានខិតខំបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានឧបត្ថម្ភដល់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ ១បាវ ៥០គ.ក មី១កេស និងត្រីខ១យួរ ៕ ដោយ៖ Sila Sarin

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner