ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទឱ្យពលរដ្ឋទាក់ទងជួយអ ន្តរាគមន៍ និងបានត្រៀមកម្លាំងជាង ១,៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូករយៈពេល ៣ថ្ងៃ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងរយៈពេល៣ថ្ងៃ បានដាក់បង្ហាញលេខទូរស័ព្ទស្នងការរង និងលេខទូរស័ព្ទក្រុមការងារពព័ត៌មាន និងប្រតិកម្មរហ័ស ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ដើម្បីទំនាក់ទំនងសុំអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគររាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា «ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងដល់ លោក លោកស្រី ជាស្ន ងការរង ដោយបែងចែកជា ៣ក្រុម មាននៅថ្ងៃទី១៨ ថ្ងៃទី១៩ និងថ្ងៃទី២០ សម្រាប់ប្រជាពលរដ្ឋ ដែលបានឃើញ ឬប្រឈមជាក់ស្តែងករណីបទល្មើសផ្សេងៗ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសករណីវង្វេងបាត់មនុស្សជាដើម អាចផ្តល់ព័ត៌មាន និងរាយការណ៍មកបណ្តាក្រុមទាំង៣ ដែលបានដាក់លេខទូរស័ព្ទ ក៏ដូចជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស»។

បន្ថែមពីនេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា សម្រាប់ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការជួយចរាចរណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកទាំងក្នុងទីក្រុង និងការសម្រួលចរាចរណ៍នៅតាមច្រកចេញចូលទីក្រុង ដែលប្រជាពលរដ្ឋធ្វើដំណើរចេញ-ចូលទៅស្រុកកំណើត ឬមករាជធានីភ្នំពេញនោះ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងប្រមាណជាង ១,៦០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជាពិសេសនៅតាមទីរមណីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ។

លោកបានឱ្យដឹងថា ការដាក់ពង្រាយកម្លាំងនគរបាលយ៉ាងច្រើនបែបនេះ គឺធ្វើយ៉ាងណាដើម្បីធានាដល់ការដើរលេងកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ គាត់មានឱកាសសប្បាយរីករាយឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលមានរយៈពេល ៣ថ្ងៃ មានសុវត្ថិភាពខ្ពស់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner