២២ វិច្ឆិកា ២០២១
១. គម្រោងសាងសង់ទីលានតេជោ ដែលមានផ្ទៃទំហំជាងពីរម៉ឺនម៉ែត្រក្រឡានៅឆ្នេរថ្មពយតាមុយ ក្រុងព្រះសីហនុ បានរួចរាល់ជាស្ថាពរហើយ – រស្មីកម្ពុជា
២. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០លានដុល្លារ ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងបាវិត កំពត និង ប៉ោយប៉ែត និងជំរុញការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច – ខ្មែរថាមស៍
៣. កម្ពុជាមានភ្ញៀវទេសចរជាង១លាន១សែននាក់បានចេញដើរកម្សាន្ត ក្នុងពេលបុណ្យអុំទូក៣ថ្ងៃ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងជាង ១ម៉ឺន៤ពាន់នាក់ – AMS Central
៤. អូស្ត្រាលីនឹងអនុញ្ញាតឱ្យសិស្សដែលចាក់ថ្នាំបង្ការ អ្នកកាន់ទិដ្ឋាការអាជីវកម្ម និងជនភៀសខ្លួនចូលប្រទេសវិញ ចាប់ពីថ្ងៃទី១ ធ្នូនេះតទៅ – Reuters
៥. អាមេរិក អូស្ត្រាលី អង់គ្លេសចុះហត្ថលេខាលើកិច្ចព្រៀងដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ “ព័ត៌មានស្តីពីការជំរុញផ្នែកនុយក្លេអ៊ែររបស់ កងទ័ពជើងទឹក” – France24
