នាយករដ្ឋមន្ត្រីថៃ Prayuth បានជួបជាមួយនាយករង CIA David Cohen ដោយសម្ងាត់អស់រយៈពេលប្រមាណ៤៥នាទីកាលពីថ្ងៃសុក្រសប្ដាហ៍មុន
យោងតាមប្រភពរបស់រដ្ឋាភិបាលថៃលោក Prayuth និងលោក Cohen បានពិភាក្សាគ្នាពីប្រធានបទពាក់ព័ន្ធនឹងសន្តិសុខនៅក្នុងតំបន់និងក្នុងប្រទេសថៃដោយក្នុងនោះបញ្ហាមីយ៉ាន់ម៉ាក៏បានលើកយកពិភាក្សាផងដែរពិសេសលទ្ធភាពក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីនានាហើយជាពិសេសខាងអាមេរិកបានបង្ហាញពីការគាំទ្រចំពោះថៃក្នុងការទទួលបានសិទ្ធិជាម្ចាស់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅឆ្នាំ២០២២។
បន្ទាប់ពីមកដល់ស្រុកថៃហើយលោក Cohen គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន២ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែមិនបានបង្ហើបថាជាប្រទេសណាទេ។
លោក SupojMalaniyom អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃបានលើកឡើងថា៖ “ជំនួបនេះជារឿងធម្មតាទេសម្រាប់អាមេរិកនិងថៃដោយភាគីទាំងពីរត្រូវចែករំលែកព័ត៌មានគ្នាទៅវិញក្នុងមួយឆ្នាំម្ដង។”
ប្រភព៖ Bangkok Post