នារីម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រចំពីក្រោយចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់នៅនិងកន្លែង

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់បានជិះម៉ូតូត្រលប់ទៅផ្ទះលឿនពេកបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលចតចោលលើចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់នៅនិង កន្លែងបង្ករការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋកាល់ពីវេលាម៉ោង១២:៤០នាទី យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   សពនារីរងគ្រោះមានឈ្មោះ ជុំ ជុននីតា ភេទស្រីអាយុ២៣ឆ្នាំ មុខរបបធ្វើការផ្នែកទីផ្សារអោយបុរីលឹមឈាងហាក់ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើត នៅខេត្តកំពង់ចាម។
   
       យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីស្រស់ស្អាតម្នាក់ជិះម៉ូតូស្គុបពី ស៊េរី២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IB-3671 ធ្វើដំណើរពីកើតទៅលិចក្នុងគោលបំណងត្រលប់ទៅផ្ទះ ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកុងតឺន័រក្បាលពណ័ខៀវ ពាក់ស្លាកលេខ3B-4161 ចំពីក្រោយដែលចតលើចិញ្ចើមពេញទំហឹងបណ្ដាលឲ្យបែកមុខបាក់ករស្លាប់នៅនិងកន្លែងភ្លាមៗ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងយករថយន្តទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ ដោយឡែកតាកុងរថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ស្រមោល។  ចំណែកសពនារីរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner