ចេញពីខេត្តមកលេងភ្នំពេញតែអកុសល់ត្រូវរថយន្តបុកស្លាប់ម្នាក់ រងរបួសធ្ងន់២ នាក់នៅខណ្ឌច្បារអំពៅ

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកប្អូនប្រុសនិងក្មួយរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលជិះម៉ូតូពីខេត្តមកលេងភ្នំពេញរថយន្តបែនដឹកដីបុក កាលពីវេលាម៉ោង ៦និង៤០ នាទីល្ងាចថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

    ស្ត្រីដែលស្លាប់បាត់បង់ជីវិតមានឈ្មោះសុខសាខន អាយុ៤៣ ឆ្នាំមុខរបរធ្វើស្រែរ និងមានស្រុកកំណើតនៅភូមិព្រៃអាស្ទាំង ឃុំអង្គរាជ្យស្រុកព្រះស្ដេច ខេត្តព្រៃវែង និងប្អូនប្រុសម្នាក់ទៀតជាអ្នកបើកម៉ូតូឈ្មោះសុខ ភក្រ័ អាយុ 28 ឆ្នាំមុខរបរជាគ្រូបង្រៀនបានរងរបួសធ្ងន់ ចំណែកក្មួយស្រីម្នាក់ទៀតរួមដំណើរជាមួយម្នាក់ទៀតមានឈ្មោះស្រេង វីណាអាយុ៨ ឆ្នាំរងរបួសស្រាល។ រីឯអ្នកបើកបររថយន្តបង្កមានឈ្មោះខែម សុខឃុន មានស្រុកកំណើតនៅភូមិព្រះសាទ ឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    បើតាមសំដីលោកឯក សារ៉ន អធិការរងខណ្ឌច្បារអំពៅទទួលផ្នែកចរាចរណ៍បានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថា នៅមុនពេលកើតហេតុឃើញជនរងគ្រោះទាំងនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខព្រៃវែង 1D-9576 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិចស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តបែនដឹកដីម៉ាក isuzu ពណ៌ខៀវពាក់ផ្លាកលេខស្វាយរៀង 3A-01 65 បើតាមបណ្ដោយផ្លូវជាតិលេខ១ដែរ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងជ្រុលទៅមុខម៉ូតូជនរងគ្រោះពេញទំហឹងនិងកិនស្ត្រីដែលជាអ្នកជិះពីក្រោយបណ្ដាលឲ្យបែកក្បាលស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងអ្នកបើកម៉ូតូរងរបួសធ្ងន់ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសាមុុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកកុមារីអាយុ ៨ឆ្នាំរងរបួសស្រាល។

    បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានប្រាប់ទាំងទឹកភ្នែកថា ជនរងគ្រោះទាំង២នាក់បងប្អូននិងក្មួយស្រី បានធ្វើដំណើរចេញពីខេត្តព្រៃវែងមកលេងមកលេងឆ្លងឆ្នាំនៅភ្នំពេញតែមិនទាន់បានមកដល់ភ្នំពេញផងជួបអកុសលគ្រោះថ្នាក់ចរាចរត្រូវរថយន្តបុកឲ្យស្លាប់ម្នាក់និងស្លាប់បងស្រីម្នាក់ហ្នឹងប្អូនប្រុសម្នាក់ធ្ងន់បែបនេះតែម្ដងទៅ

    ប្រភពព័ត៌មានបានបន្តថា ក្រោយពេលនោះអ្នកបើកបររថយន្តបានបើករថយន្តចូលទៅក្នុងការដ្ឋានដឹកខ្សាច់ដែលជាកន្លែងត្រូវកែរួចទុករថយន្តនៅកន្លែងការដ្ឋាននៅបានចូលដេកនៅក្នុងបន្ទប់ជួលនៅក្បែរការដ្ឋាននោះផងដែរ តែដោយសារតែមានប្រជាពលរដ្ឋអ្នកធ្វើដំណើរបានដេញតាមរថយន្តនិងរាយការណ៍ប្រាបសមត្ថកិច្ចក៏បានចាប់អ្នកបើកបររថយន្តយកមកសួរនាំនៅអធិការដ្ឋានខណ្ឌច្បារអំពៅ

    ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នេះរស់បានចុះដល់កន្លែងកើតហេតុនិងបានសហការជាមួយសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅចុះទៅវាស់វែងយករថយន្តនិងម៉ូតូប្រគល់ទៅឲ្យចរាចរណ៍ឲ្យខាងការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner