លោកយឹម សារ៉ាន់ ៖ ប្តូរមិនអោយដឹងខ្លួនល្អម៉្យាងដែរ ប្រញាប់ពេក ភ្លេចសរសេរឆ្នាំទៀត ដាក់តែឆ្នាំ២០ ទៅដាក់លេខថែមផងទាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ លោកយឹម សារ៉ាន់ ដែលគេបានស្គាល់ថាជាអធិការនគរបាលខណ្ឌដង្កោ ដែលមានស្នាដៃជាច្រើនច្រើនក្នុងការបង្ក្រាបបទល្មើស និងរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយទទួលបានការគាំទ្រយ៉ាងច្រើននោះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ហាក់បានសម្តែងនូវការហួសចិត្ត នូវខ្លឹមសារថា ប្តូរមិនអោយដឹងខ្លួនល្អម៉្យាងដែរ ប្រញាប់ពេក ភ្លេចសរសេរឆ្នាំទៀត ដាក់តែឆ្នាំ២០ ទៅដាក់លេខថែមផងទាន ។ ខ្លឹមសារដែលបានបង្ហើរនេះបន្ទាប់ពីមានលិខិតប្រកាសស្តីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិ ដែលបានចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺលោកយឹម សារ៉ាន់ ត្រូវទៅកាន់មុខតំណែងទៅកាន់អនុប្រធាននាយកដ្ឋាន នគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះ ដោយលោកវរសេនីយ៍ត្រី ម៉ន វុធី អត្តលេខ ៦២៦៤៤ ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ វិញ។
បើដូច្នេះមែននោះ មានន័យថាលោកយឹម សារ៉ាន់ មិនបានដឹងថាខ្លួនត្រូវផ្លាស់ប្តូរ ឬផ្ទេរភារកិច្ចការងារទៅកន្លែងផ្សេងនោះទេ ថាតើមានអ្វីប្លែកនៅក្នុងផ្លាស់ប្តូរតំណែងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យនេះ ដែរឬទេ???????

 

 

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner