ប្រជាជនស៊ីរីច្រើនជាង២៣០.០០០នាក់បង្ខំចិត្តភៀសខ្លួន ដោយសារតែការកើនឡើងអំពើហិង្សានៅក្នុងខេត្តអ៊ីដលីប

ស៊ីរី៖ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនស៊ីវិលស្លូតត្រង់ប្រមាណ២៣៥.០០០នាក់បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅភាគពាយ័ព្យប្រទេសស៊ីរី ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅខែនេះ ដោយសារតែលទ្ធផលនៃការប្រើកម្លំាងយោធានៅទីនោះ ។

របាយការណ៍ខាងលើនេះត្រូវបានការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA បង្ហាញឱ្យដឹងបន្ទាប់ពីប្រធា នាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសរុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់កុំឱ្យបង្កគ្រោះថ្នាក់ ឬសម្លាប់ជនស៊ីវិលនៅក្នុងខេត្ត អ៊ីដលីប ជាទីដែលកងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងបើកការវាយលុក ដើម្បីដណើ្ដមខេត្តមួយនេះពីក្រុមឧទ្ទាមស៊ីរីមកវិញ ក្រោមការគាំទ្រដោយការវាយប្រហារ តាមផ្លូវអាកាសរបស់យន្ដហោះចម្បាំងរុស្ស៊ី ។

សូមជម្រាបថា ខេត្តអ៊ីដលីប គឺជាមូលដ្ឋានរឹងមាំចុងក្រោយបំផុតមួយរបស់ក្រុមឧទ្ទាមស៊ីរី ដែលកំពុងរងការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់ ពីសំណាក់កងកម្លាំងរុស្ស៊ី និងស៊ីរី ។ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាសាដ បានសន្យាថា នឹងវាយយកខេត្តមកគ្រប់គ្រងទាំងស្រុងវិញឱ្យបាន ខណៈជនស៊ីវិលរាប់រយនាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសទាំងពីរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner