ឯកឧត្តម នាយត្តម សេនីយ៍កិត្តបណ្ឌិត ហ៊ីងប៊ុនហៀងលើកឡើងថាមានសម្តេច ហ៊ុន សែន គឺមានសន្តិភាព មានសម្តេចហ៊ុនសែនគឺមានការអភិវឌ្ឍន៍

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹងបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំរកាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនិងបានដង្ហែអង្គផ្កាប្រាក់វេរប្រគេនព្រៈសង្ឃក្នុងវត្តពោធារាមហៅវត្តថ្មី ព្រឹកថ្ងៃទី២៨ធ្ន ឆ្នាំ២០១៩។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា កងទព័សហប្រជាជាតិ(អ៊ុនតាក់)បានចំណាយថវិការរាប់ពាន់លានដុល្លានៅតែមិនអាចស្វែងរកសន្តិភាពនៅកម្ពុជាបាននោះទេ។ ដោយសារនយោបាយឈ្នៈឈ្នៈរបស់សម្ដេចតេជោហ៊ុនសែន បានធ្វើឱ្យអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមរលំរលាយ បង្រួបបង្រួមជាតិ ឯកភាពទឹកដី កងទព័ជាតិតែមួយគ្មានតំបន់អប្បគមន៍ នាំលទ្ធិប្រជាធិប្បតេយ្យនិងការបោះឆ្នោតដោយសេរីពហុបក្សនៅកម្ពុជានាំប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់កំណើនសេដ្ឋកិច្ចជាលំដាប់។សម្ដេចតេជោហ៊ុនសែនជាវីរៈបុរសរដ្ឋមានទឹកចិត្តក្លាហានមិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុការពារជាតិសាសនាព្រៈមហាក្សត្រនិងប្រទេសជាតិ សម្ដេច បានទទួលគោរម្យងារមេដាយសន្តិភាពជាច្រើនពីអន្តរជាតិ។

សព្វថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំប្រែក្លាយអតីតតំបន់សមរភូមិសង្រ្គាមនិងតំបន់ព្រំដែនជាប់ប្រទេសជិតខាងឱ្យក្លាយជាតំបន់ទីផ្សារអភិវឌ្ឍន៍ ព្រំដែនសន្តិភាព មិត្តភាពសាមគ្គីភាព រក្សាការពារនូវបូរណៈភាពទឹកដីឱ្យបានគង់វង្ស១៨១០៣៥គីឡូម៉ែត្រការ៉េ។ ឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿកុំចាញ់បោកការឃោសនារបស់ជនអគតិនិងកុំចូលរួមសកម្មភាព ប៉ុនប៉ងណាមួយដែលបំផ្លាញដល់សន្តិសុខជាតិសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ ឱ្យសោះជាទង្វើខុសច្បាប់ និងបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់ ដើម្បីដឹកនាំ ប្រទេសធ្វើការអភិវឌ្ឍឱ្យរីកចម្រើនបន្តទៅមុខទៀត។ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងនិងលោកជំទាវ បានវេរប្រគេនបច្ច័យបុណ្យផ្កា៥០លានរៀលសម្រាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្តពោធារាម និងប្រកាសជួយជីកស្រៈ១កន្លែង  ចែកអំណោយក្រណាត់សនិងថវិការជូនយាយជីតាជីលោកគ្រូអ្នកគ្រូ គ្រូពេទ្យសាលាស្រុក ក្រុមប្រឹក្សាឃុំ ក្រុមយុវជនប្រជាពលរដ្ឋកងកម្លាំងនិងប្រគេនបច្ចយ័ព្រៈសង្ឃគណៈកម្មការវត្តជាច្រើនផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner