បុរីភ្នំពេញថ្មី ក្រុងពាលីបើកការដ្ឋានសាងសង់គម្រោងថ្មី អេលីតផាក១និង២ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រុមហ៊ុនបុរីភ្នំពេញថ្មី បានរៀបចំពិធីក្រុងពាលី បើកការដ្ឋានសាងសង់គម្រោងថ្មី អេលីតផាក១និង២ ស្ថិតនៅភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ លើផ្ទៃដីមានទំហំសរុបប្រមាណ២៥ហិតា ដែលមានផ្ទះសរុបជិត១.០០០ខ្នង ក្រោយសាសាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។

តំណាងលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី បានឱ្យដឹងថា  បុរីភ្នំពេញគម្រោងថ្មី អេលីតផាកទី១ និងទី២ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ លើផ្ទៃដីសរុបទំហំសរុបប្រមាណ២៥ហិតា ដែលមានផ្ទះសរុបជិត ១.០០០ខ្នង ក្រោយសាសាសង្កាត់ក្រាំងធ្នង់ ដែលស្របតាមស្តង់ដាមិនធ្លាប់មាន ក្រុមហ៊ុនបានខិតខំរៀបចំឡើងដោយជ្រើសរើសយក ទីតាំងសម្រាប់លក់ដែលមានភូមិសាស្ត្រល្អ នៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ ជាពិសេសគម្រោងបុរីភ្នំពេញថ្មីនេះមានទីតាំងតាមបណ្តោយផ្លូវ៩២ ឬផ្លូវក្រាំជ្រៃ ចេញពីពីផ្សារទំនើបអ៊ីអនទី២ ដែលមានចំងាយប្រមានត្រឹមតែ៣គីឡូមែត្រ ហើយផ្លូវនេះតភ្ជាប់ជាមួយផ្លូវលេខ ២០១១ ឬផ្លូវឩកញ៉ាទ្រីហេង រហូតដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាផ្លូវយុទ្ធសាស្រ្ត ដែលអាចជួយសម្រួលចរាចរណ៏ ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌឬស្សីកែង និងតំបន់ជុំវិញក្នុងការធ្វើតំណើរចេញចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬផ្លូវជាតិលេខ៣ ទៅទីរួមខេត្តកំពត និងលេខ៤ ខេត្តព្រះស៊ីហនុ។

ជាមួយគ្នានេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រាច់ដោយមានការ ចាក់ផ្លូវបេតុងធំទូលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗស្រស់បំព្រង និង ហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។
បុរីភ្នំពេញថ្មី~អេលីតផាក១ និង២  មានលក់ ផ្ទះល្វែង វីឡាកូនកាត់    វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃីង និងដីឡូតិ៍ទំហំ២០ម x៣០ម ។

សូមបញ្ជាក់ថា៖ ក្នុងឱកាសដ៏ពិសេសនៃថ្ងៃក្រុងពលីបើកការដ្ឋានសាងសង់គម្រោងថ្មី អេលីតផាករបស់បុរីភ្នំពេញថ្មីនេះ បុរីភ្នំពេញថ្មី មានការរៀបចំបញ្ចុះតម្លៃពិសេស សម្រាប់អតិថិជនដែលកក់ផ្ទះ១ល្វែងថ្ងៃនេះនឹងទទួលបាននូវការបញ្ចុះតំលៃ 9% ភ្លាម និង បញ្ចុះបន្ថែម UD$៣,០០០ UD$5,០០០ និង UD$10,០០០ សម្រាប់ផ្ទះវីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner