សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជាថែរក្សាទឹកដីកម្ពុជា និងអភិវឌ្ឍជាតិបន្តទៀតដរាបណា ប្រជាជននៅគាំទ្រ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាបានពេញលេញ សម្តេច និងក្រុមអ្នកស្មោះត្រង់ខិតខំយកជីវិតធ្វើដើមទុន ដើម្បីជាតិ និងប្រជាជន ខណៈប្រទេសប្រជាធិបតេយ្យ បន្តគាំទ្ររដ្ឋប្រហារយោធា ទំរាំមានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា តំលៃណាក៏ដោយ សម្តេចតេជោ នៅតែបន្តជាថែរក្សាទឹកដីកម្ពុជា និងអភិវឌ្ឍជាតិបន្តទៀតដរាបណា ប្រជាជននៅបោះឆ្នោតគាំទ្រសម្តេច។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យ» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។