អប្សរាព្រឹកនេះ ២៤ វិច្ឆិកា ២០២១

អត្ថបទដោយ៖
ហេង វណ្ណា

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

BH2- ក្រសួងធនធានទឹក និងឧត្តនិយម បានជូនដំណឹងពីស្ថានភាព ធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ វិច្ឆិកា នឹងអាចមានភ្លៀងធ្លាក់ ពីខ្សោយទៅបង្គួរ លាយឡំខ្យល់ ខុសពីធម្មតា ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត អាន លោក ប៊ុនហុក)

V6    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា  ៕…អានផ្ទាល់

H1       ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យ» នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាបានពេញលេញ សម្តេច និងក្រុមអ្នកស្មោះត្រង់ខិតខំយកជីវិតធ្វើដើមទុន ដើម្បីជាតិ និងប្រជាជន ខណៈប្រទេសប្រជាធិបតេយ្យ បន្តគាំទ្ររដ្ឋប្រហារយោធា ទំរាំមានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា តំលៃណាក៏ដោយ សម្តេចតេជោ នៅតែបន្តជាថែរក្សាទឹកដីកម្ពុជា និងអភិវឌ្ឍជាតិបន្តទៀតដរាបណា ប្រជាជននៅបោះឆ្នោតគាំទ្រសម្តេច៕…ឃ្លីប…

H2     សម្តេចតេជោ ហ៊ុន សែន មានជំនឿថា ការបើកប្រទេសឡើងវិញលើកនេះ គឺមិនថយក្រោយទេ ដោយសារតែប្រពលរដ្ឋកម្ពុជា សុទ្ធសឹងតែស្ម័គ្រចិត្តទទួលយកវ៉ាក់សាំងកតព្វកិច្ច ដែលរាជរដ្ឋាភិបាលបានរៀបចំជូន តាមនយបាយវ៉ាក់សាំង របស់រាជរដ្ឋាភិបាល។…ឃ្លីប…

H3     ផ្តាច់ការមុនកាន់អំណាច នេះជាការលើកឡើងចំៗ សំដៅ ដល់ ទណ្ឌិត សម រង្ស៉ី ដែលជាទណ្ឌិតរត់ចោលស្រុក រឿងព្រមានដកសញ្ជាតិអាមេរិកពីអ្នកដែលស្រលាញ់ និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន​។ សម្តេចតេជោ ថា ប្រសិនបើមែននោះ សហរដ្ឋអាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទេ​ ហើយបើមែននោះមន្ត្រីរដ្ឋាភិបាលហ៊ុនសែន ត្រូវគេដកអស់ហើយមើលទៅ។…ឃ្លីប…

H4     សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភ្ញៀវទេសចរណ៍ណាដែលចាក់វ៉ាក់សាំង២ដូសហើយ មិនបាច់ធ្វើចត្តាឡីស័កទេ អាចមកកម្ពុជា ដើរលេងកំសាន្តក្នុងព្រះរាជាណាចក្រកម្ពុជាបានគ្រប់ទីកន្លែង។…ឃ្លីប

V3      ចិនបញ្ជាក់ជំហររបស់ខ្លួនថា នឹងប្រឆាំងដាច់ខាតទង្វើប្រើអំណាច ដែលយកសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីធ្វើយុត្តាធិការហួសព្រំដែន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ៕…អានផ្ទាល់

V4      ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យគណបក្សកម្ពុជានិយមរបស់ លោក យ៉ែម បុញ្ញឫទ្ធិ ៕…អានផ្ទាល់

វគ្គទី២៖

BT1  ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា អនាម័យបរិស្ថានស្អាត ធ្វើឱ្យសុខភាពយើងល្អ ជៀសផុតពីការឆ្លងជំងឺ ៕ …ឃ្លីប… (គ្រី សម្បត្តិ + រ័ត្ម ចរិយា)

SB1- ក្រុមនិស្សិតគម្រោង Re-Five បង្កើតយុទ្ធនាការ ៦០ថ្ងៃ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ៕ ឃ្លីប ….

BH3  រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ប្រារព្ធពិធី ទិវាអនាម័យ បរិស្ថានជាតិ ២៣ វច្ឆិកា ឆ្នាំ២០២១ ៕ …ឃ្លីប… (ប៊ុនរដ្ឋា + ចរិយា + ប៊ុនហុក)

BH2  ឯកឧត្តម ម៉ៅ ធនិន អញ្ជើញចូលរួមពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពី គោលការណ៍ បែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាល នៅតាមការិយាល័យ ច្រកចេញចូលតែមួយ នៃរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សិលា សារិន)

BH4  អ្នកប្រកបមុខរបរ ដឹក ក្អមឆ្នាំងលក់ ក្នុងខេត្តកំពង់ឆ្នំាង ចាប់ផ្ដើមសកម្មភាពវិញហើយ បន្ទាប់ត្រូវបានខកខាន អស់រយៈពេល២ឆ្នាំ ៕ …អានផ្ទាល់… (ដោយ សុខ គឹមស៊ាន)

BH5  អភិបាលខេត្តពោធិ៍សាត់ នឹងចូលរួមរៀបចំ អនុវត្តឱ្យកាន់តែ មានសោភ័ណភាពបន្ថែមទៀត ចំពោះបញ្ហាអនា ម័យ​បរិស្ថាន ការអភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះក្នុងខេត្ត ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ចេង ពុំ)

វគ្គទី៣៖ ព្រឹត្តិការណ៍អន្តរជាតិ

G1     សហរដ្ឋអាមេរិក​ត្រូវ​​គេដាក់​បញ្ចូល​ក្នុង​បញ្ជី​លទ្ធិ​ប្រជាធិបតេយ្យបែប​​​ «ដើរ​ថយ​ក្រោយ​»៕…អានផ្ទាល់

G4     សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងឆៅចំនួន៥០លានបារ៉ែល ពីស្តុកបម្រុងជាយុទ្ធសាស្ត្ររបស់ខ្លួន បន្ទាប់ពីអង្គការ OPEC + បដិសេធមិនបង្កើនការបូមប្រេងឆៅបន្ថែមទៀត ៕…អានផ្ទាល់

G6     បេក្ខជនប្រធានាធិបតីហ្វីលីពីន លោក Marcos Jr ធ្វើតេស្ដរកសារធាតុញៀន cocaine ៕…អានផ្ទាល់

G2     តុលាការ​ ICC ផ្អាក​ធ្វើ​ការ​ស៊ើបអង្កេត​យុទ្ធនាការ​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿងញៀន​នៅ​ហ្វីលីពីន​បណ្ដោះអាសន្ន៕…អានផ្ទាល់

G5     មនុស្ស ៤៥នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅប្រទេសប៊ុលហ្ការី ៕…អានផ្ទាល់

G7     រដ្ឋាភិបាលស្រមោលនៅមីយ៉ាន់ម៉ា កំពុងរៃអង្គាសថវិកា ដើម្បីទ្រទ្រង់សកម្មភាពប្រឆាំងយោធា ៕…អានផ្ទាល់

G3     បេឡារុស​​ថា​​ខ្លួន​​មិន​​ចង់​​បាន​​ការ​​ប្រឈម​​មុខ​​ដាក់​​​គ្នា​ទេ ​តែ​​ចង់​​ឱ្យ​​សហភាព​​អឺរ៉ុប​​ទទួល​យក​​ជន​អន្តោប្រវេសន៍​​៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R109         ប្រពៃណីនៃការវេចនំអន្សមខ្មែរក្នុងពិធីបុណ្យនីមួយៗ

MC: អោយតែពិធីបុណ្យចូលមកដល់ដូចជាពិធីអាពាហ៍ពិពាហ៍ ជាពិសេសពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាជនខ្មែរ តែងតែនាំគ្នាវេចនំអន្សមដើម្បីចែកចាយបងប្អូនញាតិមិត្ត ក៏ដូចជាប្រគេនព្រះសង្ឃជាដើម។ ជាទូរទៅ ទំនៀម​ទំលាប់វេចនំនេះហាក់ដូចជាឃើញមាននៅតែតាមទីជនបទ ប៉ុន្តែទម្លាប់វេចនំមិនសូវឃើញមានក្នុង រាជធានីភ្នំពេញនោះទេ។ ថ្ងៃនេះបទយកការណ៍របស់យើងសូមបង្ហាញលោកអ្នកពីការវេចនំអន្សមរបស់ ប្រជាជនមួយក្រុមក្នុងខេត្តកំពតដែលរៀបចំដោយលោក រៀម ចំរើន។?ឃ្លីប

-ហោរាសាស្រ្តអាជីពប្រចាំថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner