រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ដុស៍ទី៣ជាដុសជំរុញ នៅតាមមណ្ឌលសុខភាពក្នុងបណ្តាស្រុកក្រុងទាំង៨
កំពង់ឆ្នាំង ៖ យោងតាមសេចក្តីជូន
ដំណឹងរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានចាក់វ៉ាក់សាំងដុស៍ទី២រួច ដែលគិតមកដល់ពេលនេះមានរយៈពេលយ៉ាងតិច ៤ខែ សូមអញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដុស៍ទី ៣ ដែលជាដុសជំរុញនៅតាមមណ្ឌលសុខភាព នានា តាមកាលកំណត់កាលបរិច្ឆេទ ផ្សេងៗ គ្នាក្នុងបណ្តា ស្រុកក្រុង និមួយៗ ក្នុងខេត្តកំពង់ឆ្នាំង ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានជម្រាបជូន ដល់បងប្អូន ប្រជាពលរដ្ឋឱ្យបានជ្រាបថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានរៀបចំកម្មវិធីចាក់វ៉ាក់សាំង ដុស៍ទី ៣ ដែលជាដុសជំរុញ នៅតាមគោលដៅ នានា តាមកាលបរិច្ឆេទ តាមកម្មវិធីដូចខាងក្រោម៖ ចាប់ផ្តើមចាក់ពីថ្ងៃទី២២ ខែ វិច្ឆិកានេះមាន ស្រុកកំពង់ត្រឡាច មាន ៨គោលដៅតាមមណ្ឌលសុខភាព៨ឃុំ ។ ស្រុកសាមគ្គីមានជ័យមាន ៦គោលដៅ តាមបណ្ដាមណ្ឌលសុខភាព ៦ ឃុំ ស្រុករលាប្អៀរមាន ៩គោលដៅ តាមមណ្ឌលសុខភាពចំនួន ៩ឃុំ ។
ចាប់ផ្តើមចាក់ពីថ្ងៃទី០២ ខែធ្នូ នៅក្រុងកំពង់ឆ្នាំង មាន២គោលដៅ គឺមណ្ឌលសុខភាពកំពង់ឆ្នាំង និង មណ្ឌលសុខភាពផ្សារឆ្នាំង ។
ដោយឡែកចាប់ពីថ្ងៃទី៦ ខែធ្នូ ចាប់ផ្តើមចាក់នៅស្រុកបរិបូណ៌មាន ៥ ទីតាំង.ស្រុកជលគីរី មាន៣ទីតាំង ស្រុកទឹកផុស មាន៧ទីតាំង និងស្រុកកំពង់
លែងមាន ៥ទីតាំង ដែលទីតាំងចាក់វ៉ាក់សាំងទាំងអស់គឺនៅតាមំណ្ឌលសុខភាព ក្នុងស្រុកនិមួយៗ ។
ជាមួយនិងសេចក្តីជូនដំណឹងនេះដែរ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លង ការរាលដាលនៃជំងឺ កូវិដ-19 និងការចូល
រួមដោយស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងការពារកូវីត19 ឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើតភាពសំខាន់ក្នុងសហគមន៍ ។
ក្នុងយុទ្ឋនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដុស៍ទី៣នេះដែរ ប្រធានមន្ទីរសុខាភិបាល លោកវិជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំង ការពារកូវីត ដុស៍ទី៣ ជាដុសជម្រុញនេះ ឱ្យបានគ្រប់ៗគ្នា ព្រោះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងទប់ស្កាត់ក្នុងឆ្លងសហគមន៍។ លោកវិជ្ជបណ្ឌិត ក៍បានរំឮក ដែរថា៖ ចាប់តាំងពីបងប្អូនប្រជាពលរដ្ឋ ទទួលបានការសាក់វ៉ាក់សាំងដុស៍ទី២ គ្រប់ៗគ្នារួចមក ការឆ្លងជម្ងឺកូវីតបានថយចុះយ៉ាងច្រើន គួរសំគាល់ ជាក់ស្តែងកាលពីអំឡុងផ្ទុះជម្ងឺនេះខ្លាំង ក្នុង១ថ្ងៃខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកថ្មីដល់ជាង២០០នាក់ ប៉ុន្តែបច្ចុប្បន្ន នៅត្រឹម ២ ឬ ៣នាក់ប៉ុណ្ណោះ ៕ សុខ គឹមសៀន



