សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងរៀបចំអង្គសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ហ្សូ ម នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ

ភ្នំពេញ: សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានកិត្តិយសសូមអញ្ជើញសមាជិក សមាជីកា បុគ្គលិកជាន់ខ្ពស់ទាំងអស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ ព្រមទាំងអ្នកធ្វើការពាក់ព័ន្ធវិស័យហិរញ្ញវត្ថុ ចូលរួមអង្គសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ក្រោមប្រធានបទ ភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩៖ «បញ្ហាប្រឈម និងឱកាស» ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង០៨ព្រឹក ដល់ម៉ោង៥ល្ងាច តាមរយៈ ប្រព័ន្ធ វីដេអូ ហ្សូម (Zoom)។ អង្គសន្និសីទ នឹងប្រារព្ធជាភាសាខ្មែរ ព្រមទាំងមានការបកប្រែជាភាសាអង់គ្លេស។

វាគ្មិន អ្នកជំនាញ អ្នករៀបចំគោលនយោបាយ អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិនិយោគិន ម្ចាស់ជំនួយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យហិរញ្ញវត្ថុ នឹងចូលរួមជជែកពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ រវាង អំពីភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ព្រមទាំងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ១៩។

សូមចុះឈ្មោះចូលរួមអោយបានរួសរាន់ មុនថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈ https://forms.gle/KgD8W2sBpDkACHFXA ព្រោះចំនួនអ្នកចូលរួមមានកំណត់។ ព័ត៌មានបន្ថែម សូមទាក់ទង អ្នកស្រី អ៊ី យ៉ាដា លេខទូរសព្ទ ០១០ ៨៧០ ១២៣ ឬ ០១៧ ៦៦៣ ៤៥៥

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner