រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវពង្រឹងកិច្ចសហប្រតិបត្តិការ (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាសម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ លោកឧត្តមសេនីយ៍ ឯក វីល័យ ឡាខាំហ្វង បានធ្វើកិច្ចជួបប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ និងបានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២។

កិច្ចប្រជុំដែលបានឈានដល់ការចុះហត្ថលេខានេះ បានធ្វើកាលពី រសៀលថ្ងៃទី២២វិច្ឆិកា។ មន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានថ្លែងថា កិច្ចប្រជុំដោយរដ្ឋមន្ត្រីទាំង២ប្រទេស បានវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំង២ ដែលបន្តកិច្ចសហការរវាងគ្នាយ៉ាងជិតស្និទ្ធ ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមបន្ទាត់ព្រំដែន បើទោះបីជា​ប្រទេសទាំង២បានប្រឈមនឹងការឆ្លងកូវីដ១៩យ៉ាងណាក្តី។ ថ្នាក់ដឹកនាំក្រសួងទាំង២ប្រ ទេស បានឯកភាព បន្តបង្កើនការយកចិត្តទុកដាក់លើការងារមួយចំនួនថែមទៀត។

កិច្ចការសំខាន់ទាំងនោះ រួម មានការបង្កើននិង ពង្រឹងបន្ថែមនូវយន្តការសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងពង្រីកវិ សាលភាព, ការផ្លាស់ប្តូរព័ត៌មានដើម្បីបង្កាទប់ស្កាត់និងបង្ក្រាបសកម្មភាពជួញដូរដឹកជញ្ជួន គ្រឿងញៀនខុស ច្បាប់ដែលកើតឡើងតាមបណ្តោយព្រំដែន។

កម្ពុជានិងឡាវ បានឯកភាពបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យ តាមបណ្តោយព្រំដែនក្នុងដែនសមត្ថកិច្ចរៀងៗខ្លួននិងចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់និង បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការលួចឆ្លងដែនខុសច្បាប់, បទល្មើសព្រៃឈើ, ការ​ទន្ទ្រាន កាប់ព្រៃធ្វើការដាំដុះនិងការបរបាញ់សត្វដោយខុសច្បាប់និងសកម្មភាពផ្សេងទៀតដែលផ្ទុយនឹងបទ បញ្ញត្តិ ព្រំដែន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner