២៣ វិច្ឆិកា ២០២១
១. កម្ពុជាបានសាងសង់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទ ក្រាលកៅស៊ូ និងបេតុងសរុបជាង ១៥ ០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន២០ និងកំពុងសាងសង់ព្រលានយន្តហោះស្តង់ដាអន្តរជាតិចំនួន៣ ព្រមទាំងសមិទ្ធផលជាច្រើនទៀត – កម្ពុជាថ្មី
២. ក្រសួងពាណិជ្ជកម្ម៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខារវាងចិន និងកម្ពុជា នឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២២ – ខ្មែរថាមស៍
៣. ការធ្វើពាណិជ្ជកម្មម្រេចកំពតសម្រាប់ប្រទេសខាងប៉ែកអឺរ៉ុបនៅតែរក្សាបានល្អក្នុងការផ្គត់ផ្គង់ និងនាំចេញ ប៉ុន្តែសម្រាប់ទីផ្សារចិន គឺមិនមានទេ ដោយសារតម្លៃខ្ពស់ខុសពីម្រេចខេត្តដទៃ – រស្មីកម្ពុជា
៤. អាមេរិកនឹងប្រកាសអំពីការបញ្ចេញប្រេងពីស្តុកយុទ្ធសាស្រ្ត ជាមួយប្រទេសផ្សេងទៀត ដើម្បីទម្លាក់កំណើនតម្លៃប្រេងឆៅ – Reuters
៥. រដ្ឋាភិបាលស្រមោលនៅមីយ៉ាន់ម៉ារៃអង្គាសថវិកាបានជាង ៦លានដុល្លារ នៅក្នុងថ្ងៃដំបូងនៃការលក់មូលបត្របំណុល សម្រាប់ទ្រទ្រង់ចលនាបដិវត្តរបស់ខ្លួនប្រឆាំងនឹងរបបដឹកនាំយោធា – US News
