​ហ្វីលីពីន​៖​ ​បេក្ខជន​ប្រធានាធិបតី​តេ​ស្ត​រក​សារធាតុ​គ្រឿងញៀន

​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​Channel​ ​News​ ​Asia​ ​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​២​៤​ ​វិច្ឆិកា​ ​២​០​២​១​នេះ​ថា​
​បេក្ខភាព​ប្រធានាធិបតី​របស់​ហ្វីលីពីន​ ​Mar​co​s Jr ​បាន​ធ្វើ​តេ​ស្ត​រក​សារធាតុ​ញៀន​ ​ប្រភេទ​ ​កូកាអ៊ីន​។​

ការ​ធ្វើ​តេ​ស្ត​រក​សារធាតុ​ញៀន​ ​ប្រភេទ​កូកាអ៊ីន​ ​ធ្វើឡើង​ក្រោយ​ពី​លោក​ ​Rod​rig​o ​D​u​t​e​r​t​e​ ​បាន​អះអាង​ថា​ ​មាន​បេក្ខភាព​ប្រធានាធិបតី​ ​បាន​លួច​ប្រើប្រាស់​សារធាតុ​ញៀន​ ​ដោយ​នេះ​ជា​អំពី​ខុសច្បាប់​មួយ​ ​ប៉ុន្តែ​លោក​ ​មិនបាន​បញ្ចេញ​ឈ្មោះថា​ជា​នរណា​ម្នាក់​នៅឡើយ​ទេ​។​

លោក​ ​Mar​co​s Jr ​ត្រូវ​បាន​គេ​ចាត់ទុកជា​បេក្ខភាព​ប្រធានាធិបតី​ ​ដ៏​មាន​សក្តានុពល​មួយ​រូប​ ​ដែល​អាច​​​យកឈ្នះ​ក្នុង​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ​ ​ក្នុង​ឆ្នាំ​២​០​២​២​ ​ដើម្បី​ជំនួស​តំណែង​លោក​ ​Rod​rig​o ​D​u​t​e​r​t​e​។​

​យ៉ាងណាក៏ដោយ​ ​លទ្ធផល​ចេញ​មក​ ​បាន​បង្ហាញ​ថា​ ​លោក​ ​Mar​co​s Jr ​ដែល​ជា​កូនប្រុស​របស់​ ​លោក​ ​F​e​r​din​and​ ​Mar​co​s ​អតីត​ប្រធានាធិបតី​ ​មិនបាន​ប្រើប្រាស់​សារធាតុ​ញៀន​នោះ​ទេ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner