ពិធីដោះដូរអនុស្សរណៈយោគយល់គ្នា រវាងសមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីដោះដូរអនុស្សរណៈយោគយល់ស្តីពី “សហប្រតិបត្តិការលើបណ្តាញប្រព័ន្ធខេមបូឌានស៊ែស្វីច” រវាងសមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់ រួមមាន ក្រុមហ៊ុន VISA ក្រុមហ៊ុនMasterCard និងក្រុមហ៊ុន UnionPay។ ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណង អនុវត្តគោលនយោបាយប័ណ្ណទូទាត់អន្តរជាតិ រួមស្លាកសញ្ញា ជាមួយប្រព័ន្ធខេមបូឌានស៊ែស្វីច ជំរុញការអនុវត្តសន្ធានកម្ម ប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាព ដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែក ក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថល ប្រកបដោយបរិយាបន្ន និងស្ថិរភាព ៕ ដោយ/ វ៉េង លឹមហួត
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕