កំឡុងពេលដែលប្រទេសនានាលើពិភពលោកចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញ បណ្ដាប្រទេសអ្នកមានជាច្រើន កំពុងស្វែងរកកម្មករចំណាកស្រុក ដែលមានចំនេះ និងជំនាញ ឱ្យមកធ្វើការនៅប្រទេសខ្លួន

អត្ថបទដោយ៖
AMS OneMinute

បណ្ដាប្រទេសអភិវឌ្ឍន៍ បានដាក់ឱ្យអនុវត្តវិធានការអន្តោប្រវេសន៍ រួមមាន ការបន្ថយឧបសគ្គក្នុងការចូលសម្រាប់ជនអន្តោប្រវេសន៍ ដែលមានសមត្ថភាព ការធ្វើទិដ្ឋាការជាឌីជីថល ដើម្បីកាត់បន្ថយការងាររត់ឯកសារ ការបង្កើនតម្រូវការប្រាក់បៀវត្សរ៍ ដើម្បីកាត់បន្ថយការកេងប្រវ័ញ្ចប្រាក់ឈ្នួល និងការគាបសង្កត់ប្រាក់ឈ្នួល និងការសន្យាផ្លូវទៅកាន់ស្ថានភាពអចិន្ត្រៃយ៍ សម្រាប់កម្មករដែលមានតម្រូវការខ្លាំងផងដែរ។

ជាក់ស្ដែង ច្បាប់អន្តោប្រវេសន៍ថ្មីរបស់អាឡឺម៉ង់ ដែលជាប្រទេសត្រូវការជនអន្តោប្រវេសន៍ថ្មីចំនួន ៤០ម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីបម្រើការងារក្នុងវិស័យផ្សេងៗ បានផ្តល់នូវការពន្លឿនទិដ្ឋាការការងារ និងរយៈពេល ៦ខែ ដើម្បីទស្សនា និងស្វែងរកការងារនៅប្រទេសនេះ។

កាណាដា គ្រោងនឹងផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍ថ្មីចំនួន ១,២លាននាក់នៅឆ្នាំ ២០២៣ ខណៈដែល អ៊ីស្រាអែល បានបញ្ចប់កិច្ចព្រមព្រៀងនាពេលថ្មីនេះ ដើម្បីនាំយកបុគ្គលិកថែទាំសុខភាពពីប្រទេសនេប៉ាល់ទៅប្រទេសនេះ។

ការជំរុញជាសកលនេះ គឺដើម្បីទាក់ទាញកម្មករបរទេស ដែលមានជំនាញ ជាពិសេសអ្នក ដែលមានកម្លាំងពលកម្មរាងកាយ និងប្រាជ្ញា ដើម្បីស្ដារសេដ្ឋកិច្ច និងប៉ះប៉ូវនូវកម្លាំងពលកម្មក្នុងប្រទេសដែលបាត់បង់ក្រោយវិបត្តិកូវីដ១៩។

ប្រភព៖ New York Times

ads banner