២៤ វិច្ឆិកា ២០២១
១. ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្តល់ជំនួយការរៀបចំសារមន្ទីរអូឡាំពិក ដែលគ្រោងសាងសង់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីរក្សាទុកឯកសារស្នាដៃ និងផ្ដល់ចំណេះដឹងផ្នែកកីឡា – កម្ពុជាថ្មី
២. កីឡាករកម្ពុជាផ្នែកទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង កំពុងហ្វឹកហាត់នៅក្រុងតាខ្មៅ និងត្រៀមហាត់បន្តនៅកំពត ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមមេដាយស៊ីហ្គេម – ភ្នំពេញបុស្តិ៍
៣. រយៈពេល ១៥ខែមកនេះ កម្ពុជាចាយថវិកាអស់ជិត ៥០០លានដុល្លារ ដើម្បីជួយដល់ជនក្រីក្រ និងអ្នករងគ្រោះផ្នែកជីវភាពដោយសារកូវីដ១៩ – RFI
៤. រដ្ឋមន្ត្រីស៊ូដង់ ១២រូប ដាក់ពាក្យលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រីស៊ូដង់ដែលទើបចូលកាន់តំណែងសាជាថ្មីលោក Abdalla Hamdok ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងនយោបាយដែលបានធ្វើឡើងនាពេលថ្មីៗនេះ – Al Jazeera
៥. អាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឃាត់ខ្លួនគ្រូពេទ្យ១៨នាក់ ដោយចោទថាពួកគេបានព្យាបាលអ្នកជំងឺជាច្រើននាក់ដែលជាសមាជិកអង្គការភេរវកម្ម – Reuters
