សហភាពអឺរ៉ុបគំរាមបន្ថែមទណ្ឌកម្មលើបេឡារុស ដើម្បីឆ្លើយតបនឹងវិបត្តិជនភៀសខ្លួន

អត្ថបទដោយ៖
ធី ដា

អឺរ៉ុប៖ ជនចំណាកស្រុករាប់ពាន់នាក់ ភាគច្រើនមកពីតំបន់មជ្ឈិមបូព៌ានោះ បាននិងកំពុងនៅតែជាប់គាំងនៅព្រំដែនបេឡារុស-ប៉ូឡូញ បន្ទាប់ពីត្រូវបានរារាំងមិនឱ្យបន្តចូលទៅក្នុងសហភាពអឺរ៉ុប។

ជាមួយគ្នានេះ ប្រទេសមួយចំនួនក៏កំពុងចោទប្រកាន់បេឡារុសដែរថា បានព្យាយាមធ្វើឱ្យសហភាពអឺរ៉ុបមានអស្ថិរភាព និងជំរុញឱ្យមានវិបត្តិជនភៀសខ្លួននៅក្នុងតំបន់។ សហភាពអឺរ៉ុបកំពុងគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រតេសបេឡារុស ខណៈដែលទីក្រុង មីនស៍ បានបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងវិបត្តិជនភៀសខ្លួននេះ។

ទន្ទឹមនឹងនេះ ជនភៀសខ្លួនមួយចំនួនត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញហើយ ហើយមន្ត្រីរំពឹងថា នឹងមានការបញ្ជូនពួកគេត្រឡប់មកវិញបន្ថែមទៀត។ ដោយឡែក នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី (Mateusz Morawiecki) ក៏បាននិយាយផងដែរថា កិច្ចខិតខំប្រឹងប្រែងការទូតបានជួយកាត់បន្ថយចំនួនជនភៀសខ្លួនដែលប៉ុនប៉ងទៅដល់ប្រទេសបេឡារុស ជាមួយនឹងចេតនាចូលសហភាពអឺរ៉ុប៕ ប្រភព៖ CGTN

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner