ក្រុមអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេពីការប្រកួត កីឡាសីដក់ និងឈិនឡូនកម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសបានច្រើនជាងគេពីការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ដែលបានចាប់ផ្ដើមការប្រកួតតាំពីថ្ងៃទី២៣ ហើយបានបញ្ចប់ជាផ្លូវការនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ។

ដែលពិធីបិទការប្រកួតមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសូងអប់រំ យុវជន និងកីឡា ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា រួមជាសមាជិកសមាជិការ សិស្សានុសិស្សយ៉ាងច្រើនកុះករ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម មាស សារិន បានអោយដឹងថា ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ មាន១០ក្លិបមកពីបណ្តារាជធានី-ខេត្ត បានចូលរួមប្រកួតប្រជែង រួមមាន ក្លិបកីឡាសីដក់ក្រសួងមហាផ្ទៃ ក្លិបកីឡាសីដក់ក្រសួងការពារជាតិ ក្លិបកីឡាសីដក់មជ្ឈមណ្ឌលខ.ភ.ម ក្លិបកីឡាសីដក់វិទ្យាល័យព្រែកស្លែង ក្លិបកីឡាសីដក់មន្ទីរអប់រំខេត្តកណ្តាល ក្លិបកីឡាសីដក់យុវខេមរា ក្លិបកីឡាសីដក់អូឡាំពិក ក្លិបកីឡាសីដក់បាន លុង ក្លិបកីឡាសីដក់ដេអិន និងក្លិបកីឡាសីដក់អង្គការមិត្តសម្លាញ់ ដែលមានកីឡាករ-កីឡាការិនី ចំនួន១០៣នាក់ក្នុងនោះកីឡាការិនី២៩នាក់។

ដែលមាន ៣វិញ្ញាសា សម្រាប់ប្រកួត គឺ វិញ្ញាសាបុរស៣នាក់ ទល់៣នាក់ “កម្រិតក១” មានចំនួន៥ក្រុម វិញ្ញាសាបុរស៣នាក់ ទល់៣នាក់ “កម្រិតក២” មានចំនួន១០ក្រុម និង វិញ្ញាសានារី៣នាក់ ទល់៣នាក់ មានចំនួន៦ក្រុម។
សូមបញ្ជាក់ថា ការប្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ វិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកបុរស (ក១) លេខ១បានទៅក្រុមក្រសួងមហាផ្ទៃ លេខ២បានទៅក្រុម ក្រសួងការពារជាតិ និងលេង៣ បានទៅក្រុម មជ្ឃមណ្ឌល ខ.ភ.ម ។

វិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកបុរស (ក២) ចំណាត់ថ្នាក់លេខ១បានទៅក្រុមក្រុសួងមហាផ្ទៃ លេខ២បានទៅក្រុមបានលុង និងលេង៣បានទៅក្រុម មជ្ឃមណ្ឌល ខ.ភ.ម។ វិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅក្រុម មជ្ឃមណ្ឌល ខ.ភ.ម លេខ២បានទៅក្រុមក្រសួងការពារជាតិ និងលេង៣ បានទៅក្រុម ក្រសួងមហាផ្ទៃ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner