ក្នុងនាមម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) ដោយមានការចូលរួមពីមេដឹកនាំពិភពលោក ៥១រូប សម្ដេចតេជោ ហ៊ុន សែន បានរំលេចនូវសារសំខាន់ៗដូចតទៅ
១. ជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
២. គាំទ្រពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។
៣. សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយមគឺជាកូនសោរគន្លឹះដោះស្រាយជម្ងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ចសង្គម។
៤. ពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ផ្អែកលើវិធានច្បាប់ ការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជំរុញឌីជីថលូបយនីកម្ម និងពិនិត្យបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។
៥. ផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរក្សាកម្រិតការកើនឡើងកម្ដៅផែនដីមិនឲ្យលើសពី១.៥ អង្សាសេ។។
៦. ២៥ ឆ្នាំកន្លងមកនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី- អឺរ៉ុបក្នុងការបោះជំហានទៅមុខឆ្ពោះទៅរកអនាគតមួយដែលភ្លឺថ្លាជាងមុន មានបរិយាបន្នជាមុន និងធន់ជាងមុន៕
សម្តេចតេជោថ្លែងក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ នារសៀលថ្ងៃទី២៥ វិច្ឆិកា ២០២១។