ប្រធានាធិបតី​ប្រទេស​ឆែក​ ​វ័យ​៧​៧​ឆ្នាំ​ ​ឆ្លង​កូ​វី​ដ​

លោក​ ​M​i​l​os ​Z​e​man​ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឆែក​ តេ​ស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក​ ​បាន​កំណត់ពេល​ឲ្យ​បារ​ ​ក្លឹប​ក​ម្សាន្ត ​និង​ភោជនីយដ្ឋាន​ជាដើម​ ​«​បិទទ្វារ​នៅ​ត្រឹម​ម៉ោង​ ​១​០​៖​០​០​នាទី​យប់​»​ ​ចំពោះមុខ​កំណើន​នៃ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​រហូតដល់​ ​១​៨​,​០​០​០​នាក់​ក្នុង​១​ថ្ងៃ​ ​នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រយ​ធឺ​។​

​លោក​ ​M​i​l​os ​Z​e​man​ ​មិន​មាន​ចេញ​អ​កា​រៈ​នោះ​ឡើយ​ ​បន្ទាប់ពី​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​CO​V​I​D​-19 ​ប៉ុន្តែ​ការ​ឆ្លង​ជំងឺ​នេះ​ ​បាន​កើតមានឡើង​បន្ទាប់ពី​ប្រធានាធិបតី​វ័យ​ ​៧​៧​ឆ្នាំ​រូប​នេះ​ ​ទើប​តែ​បញ្ចប់​ការ​សម្រាក​ព្យាបាល​ជំងឺ​រុំា​រ៉ៃ​អស់​ជាង​ ​៤​០​ថ្ងៃ​ ​នៅ​ក្នុង​មន្ទីរពេទ្យ​។​ ​យ៉ាងណាក៏ដោយ​ ​លោក​ ​M​i​l​os ​Z​e​man​ ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​ ​និង​តាមដាន​អ​កា​រៈ​យ៉ាង​ដិតដល់​ ​ពីសំណាក់​ក្រុម​គ្រូពេទ្យ​ឆែក​ ​នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​។​

​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​ឆែក​មាន​ករណី​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​សរុប​ ​២​,​០​៦​២​,​០​៦​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ ​៣​២​,​៥​២​៣​ ​និង​ជាសះស្បើយ​វិញ​ ​១​.​៧​៩​លាន​នាក់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner