បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ បិទវគ្គជំនាញសេនាធិកាវបោសសម្អាតមីន និងជំនាញទូទៅ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាយត្រាំខ្នារ ស្ថិតនៅ ស្រុកបាទី ខេត្តតាកែវ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសេនាធិការ បោសសម្អាតមីន និងជំនាញទូទៅ  ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៏ឯក ខឹមជា សាឃឿន មេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៏ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ឯកឧត្តម អ៊ុ សុជាតិ ប្រធានវិទ្យាស្ថានបច្ចេកទេសមីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់(CMAC ) ព្រមទាំងឯកឧត្តម អស់លោកជានាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូបទៀត ។

នៅក្នុងមតិស្វាគមន៍ និងរបាយការណ៍បិទវគ្គ ផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៉ក់ នាយសេនាធិការរង និងជាមេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក  បានឲ្យដឹងថា វគ្គដែលបានដំណើរការបិទវគ្គនាពេល នេះមានកម្មសិក្សាការី ចំនួន 136នាក់ គ្រូយោធាចារ្យចំនួន 12នាក់ គណៈគ្រប់គ្រងវគ្គចំនួន 4នាក់ សិក្សារយះពេលចំនួន ៥២ថ្ងៃ ដោយចាប់បើកពីថ្ងៃទី៥ ខែវិច្ឆិការ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ ចំពោះខ្លឹមសារដែលត្រូវហ្វឹកហ្វឺនរៀនសូត្ររួមមាន យល់ដឹងអំពីច្បាប់រដ្ឋ  ច្បាប់ចរាចរណ៏ផ្លូវគោក របៀបថែរទាំ និងជួសជុលរថយន្ត គ្រឿងចក្រ ការប្រើប្រាស់អាវុធថ្មើរជើង  ការងារសេនាធិការបោសសម្អាតមីន ដោយសិក្សាពីផែនទី និង GPS គំរូប្លង់ដោយដៃ  គូរប្លង់តាមប្រព័ន្ធកុំព្យុទ័រ GIS  ។

ក្រោមការត្រួតពិនិត្យ វាយតំលៃរបស់គណះកម្មការ  គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមវគ្គ ស្តីពីលទ្ធផលពេលបញ្ចប់វគ្គរួមមាន និទ្ទេសល្អប្រសើរចំនួន ៥៨នាក់   និទ្ទេសល្អចំនួន ២២នាក់  និងនិទ្ទេសមធ្យមចំនួន ១៥នាក់  ។
នៅក្នុងឪកាសនោះឯកឧត្តមគណៈអធិបតីបានផ្តល់កិត្តិយស អញ្ជើញប្រគល់ លិខិតបញ្ជាក់ការសិក្សា ប័ណ្ណសរសើរ និងលិខិតសរសើរ ជាបន្តបន្ទាប់ផងដែរ ។

មានប្រសាន៏ចូលរួម និងចំណាប់អារម្មណ៏នាឪកាសនោះ ឯកឧត្តម អ៊ុ សុជាតិ ក្នុងនាមវិទ្យាស្ថានសកម្មភាពមីនកម្ពុជា បានគូសបញ្ជាក់ថា វគ្គជំនាញសេនាធិកាវបោសសម្អាតមីន និងជំនាញទូទៅ ដែលប្រារព្ធនាពេលនេះពិតជាបានផ្តល់គ្រប់លទ្ធភាពដល់សិក្ខាកាមទាំងអស់យល់ដឹងអំពីកាកសំណល់ជាតិផ្ទុះ និងការបង្កគ្រោះថ្នាក់ដោយគ្រាប់មីន និងការចូលរួមកសាងអភិវឌ្ឃន៏ជាតិជាមួយរាជរដ្ឋាភិបាល ។

អញ្ជើញមានប្រសាសន៏នាឧិកាសនោះ ឯកឧត្តម ខឹមជា សាឃឿន ក្នុងនាមឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានថ្លែងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង និងសហការីចំណុះបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោកទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្តបំពេញភារកិច្ចរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នាពេលកន្លងមក និងបានសហការគ្នាជាធ្លុងមួយធ្វើឲ្យវគ្គនេះបានដំណើរការតាំងពីបើករហូតដល់បិទប្រព្រឹត្តិទៅតាមការគ្រោងទុក្ខ និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងបានថ្លែងអំណរចំពោះមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីមាក់)    និងការសាមគ្គីសហការជាធ្លុងមួយ រវាងស្ថាប័នចំណុះកងទ័ពជើងគោក បញ្ដ្ឋាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ថ្នាក់ដឹកនាំ នាយ ពលទាហាន គ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់បំពេញតួនាទី ភារកិច្ចខ្លួនធ្វើឲ្យវគ្គហ្វឹកហ្វឺននេះ ទទួលបានជោគជ័យ ។

ឯកឧត្តម ខឹមជា សាឃឿន  បានគូសបញ្ជាក់ថា ជំនាញវិស្វកម្មជាជំនាញមួយមិនអាចខ្វះបាន ព្រោះជំនាញនេះបានដើរតួនាទីជាឆ្អឹងខ្នងសំរាប់អភិវឌ្ឃន៏ជាតិ រក្សាសុវត្ថភាព ដល់ការរស់នៅ និងការប្រកបមុខរបរអាជិវកម្ម កសិកម្មប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យការងារប្រយុទ្ធ ប្រយុទ្ធ និងភាពម្ចាស់ការរបស់កងយោធពលខេមរភូមិន្ទ។

ឯកឧត្តម ខឹមជា សាឃឿន  បានចាត់ថា  វគ្គហ្វឹកហ្វឺនបំប៉នជំនាញសេនាធិការបោសសម្អាតមីន  និងវគ្គទូទៅ ដែលយើងកំពុងប្រារព្ធពិធីបិទនាឱកាសនេះ   គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពជំនាញ ក៏ដូចជាការពង្រឹងរចនាសម្ព័ន្ធការងារហ្វឹកហ្វឺនឲ្យដល់យោធិនក្នុងដំណើរការជាប្រចាំ សំដៅលើកកម្ពស់ការកសាងធនធានមនុស្សដើម្បីឲ្យមានសមត្ថភាពចំណេះដឹងគ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព សមត្ថភាព និងសុវត្ថភាពខ្ពស់ក្នុងការអនុវត្តន៏កិច្ចការបោសសម្អាតគ្រាប់មីននិងកាកសំណល់ជាតិផ្ទុះ ក៏ដូចជាការងារទូទៅព្រមទាំងការគ្រប់គ្រងសុវត្ថិភាពមនុស្ស និងជាមូលដ្ឋានសម្ភារះឲ្យមានលក្ខណៈល្អប្រសើរសមស្របតាមលក្ខណៈបច្ចេកទេស នៃជំនាញនេះ ក៏ដូចជាពេលបំពេញភារកិច្ចផងដែរ ។

បន្ថែមជាងនេះទៅទៀតជំនាញសេនាធិការបោសសម្អាតគ្រាប់មីននេះក៏ធ្វើឲ្យយោធិនយើងបានយល់ដឹងអំពីការប្រើប្រាស់ឧបករណ៏ម៉ាស៊ីនរាវមីនគ្រប់ប្រភេទ    យល់ដឹងអំពីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកនៅពីសម័យសង្គ្រាម   និងម្យ៉ាងវិញទៀតធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបំពេញភារកិច្ចដើម្បីបម្រើជាតិ     និងការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការងារកសាងអភិវឌ្ឍន៏ប្រទេស ។

ក្នុងនាម ថ្នាក់ដឹកនាំកងទ័ពជើងគោក  ឯកឧត្តម  ខឹម ជាសាឃឿន    បានថ្លែងអំណរគុណដល់មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីមាក់)ដែលផ្តល់  ឧបករណ៏  សម្ភារះ  ម៉ាស៊ីនរាវមីន និងឯកសារមេរៀន រួមទាំងបទពិសោធន៏ល្អៗជូនសិក្ខាកាមងាយយល់ និងសូមគាំទ្រលើកទឹកចិត្តឱ្យបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចភារកិច្ច កាន់តែល្អប្រសើរជូនជាតិ   មាតុភូមិ និងប្រជាជន ។

ឯកឧត្តម ខឹម ជាសាឃឿន ក៏បានផ្តាំផ្ញើរសិក្ខាកាមទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបាន ល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺនជំនាញ នៅទីនេះ និងនៅតាមអង្គភាពខ្លួន ឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ  ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានកាន់តែរឹងមាំ ពិសេសត្រូវគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ  និងមេបញ្ជាការកងទ័ពជើងគោក បន្តខិតខំអនុវត្តន៏អនុសាសន៏ ១០ទាំងចំនុច និងអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ។

បន្តស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ។ ត្រូវ ការពារឯករាជ្យ  អធិបតេយ្យបូរណភាពទឹកដី    រក្សាបានសុខសន្តិភាពនិងការអភិវឌ្ឍន៍ សិក្ខាកាមទើបបញ្ចប់វគ្គពេលវិត្រឡប់ទៅអង្គភាពវីញត្រូវយកចំណេះដឹងទៅផ្ព្វផ្សាយ និងបង្រៀន ផ្ទេរចំណេះដឹងបន្តដល់មិត្តរួមអង្គភាព បន្តយកចិត្តទុក្ខដាក់សិក្សារៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យកងទ័ព បទដ្ឋានគតិយុត្តិផ្សេងៗដែលជាច្បាប់រដ្ឋ ខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗមន្ថែមទៀត  បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច ត្រូវយកចិត្តទុក្ខដាក់ថែរក្សាការពារគ្រប់គ្រង និងរក្សាទុក្ខដាក់អាវុធយុទ្ធភណ្ឌឲ្យបានត្រឹមត្រូវ និងសុវត្ថភាព បន្តអនុវត្តន៏ និងចូលរួមសហការល្អជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់  បន្តសហការជាមួយអង្គភាពសម្ព័ន្ធមេត្រីភាព       និងចូលរួមទប់ស្កាត់ឲ្យបានទាន់ពេលវេលារាល់បទល្មើសផ្សេងៗដើម្បី ចូលរួមចំណែកគោលនយោបាយ ភូមិ ឃុំ មានសុវត្ថភាព និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញឿន  ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner