ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជំរុញមន្រ្តីនគរបាលស្រ្តីត្រូវពង្រឹងសមត្ថភាព និងមានចំណេះដឹងច្បាស់លាស់ដើម្បីឈានក្តាប់យកឱកាសការដឹកនាំ បញ្ជាកម្លាំងអនុវត្តការងារនគរបាលជាតិ ឱ្យមានប្រសិទ្ធភាព

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ជំរុញមន្រ្តីនគរបាលស្រ្តីត្រូវពង្រឹងសមត្ថភាព និងមានចំណេះដឹងច្បាស់លាស់ ដើម្បីឈានក្តាប់យកឱកាសដឹកនាំបញ្ជាកម្លាំងអនុវត្តការងារនគរបាលជាតិមានប្រសិទ្ធភាព។

គ្រាដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងយកចិត្តទុកដាក់ហើយដាក់ចេញនូវគោលនយោបាយលើកកម្ពស់តម្លៃស្រ្តីដើម្បីចូលរួមដឹកនាំរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ការថ្លែងពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រ ដល់មន្រ្តីនគរបាលតាមបណ្តាការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដែលមានសិក្ខាកាមជានគរបាលស្រ្តីចំនួន៨១នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងទៀតថា បច្ចុប្បន្ននេះស្រ្តីមួយចំនួននៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាមានចំណេះដឹងនិងសមត្ថភាពបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារដឹកនាំប្រទេសជាតិនិងដឹកនាំនៅតាមអង្គភាព។

ឯកឧត្តម ក៏បានមានប្រសាសន៍ជំរុញឱ្យស្រ្តីមានជំហររឹងមាំ  មានឆន្ទៈមុះមុត ដើម្បីយកឈ្នះឧបសគ្គទាំងឡាយនៅក្នុងសង្គមដោយសម្រេចឱ្យបានទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញក្នុងការលើកកម្ពស់តម្លៃស្រ្តី។ឯកឧត្តក៏បានលើកឡើងទៀតថាការឱ្យតម្លៃដើម្បីឱ្យស្រ្តីចាប់យកឱកាសចូលរួមកសាងអភិវឌ្ឍប្រទេស។លុះតែស្រ្តីខ្លួនឯងត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងមានចំណេះដឹង ឱ្យបានគ្រប់គ្រាន់។ប៉ុន្តែបើមិនយកចិត្តទុកដាក់មិនប្រឹងប្រែងធ្វើឱ្យបាត់ឱកាសដែលជាកំហុសខ្លួនឯង។

សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាល ស្តីពីយេនឌ័រ ដល់មន្រ្តីនគរបាលតាមបណ្តាការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដំណើរការរៀនសូត្ររយៈពេល១ថ្ងៃក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច គ្រប់កម្រិត។

សិក្ខាសាលានេះ ក៏រួមចំណែកក្នុងការចែករំលែកបទពិសោធ និង ផ្តល់ចំណេះដឹងការងារយេនឌ័រ ឱ្យបានទូលំទូលាយដើម្បី យកទៅអនុវត្តការងារនៅតាមអង្គភាពសម្រេចបានជោគជ័យ។ វគ្គសិក្សាសិក្ខាកាមសិក្សារៀនសូត្រនូវប្រធានបទ ទស្សនយេនឌ័រ, ប្រធានបទ អនុសញ្ញាស្តីពីការលុបបំបាត់រាល់ ទម្រង់នៃការរើសអើង ប្រឆាំងនិងនារីភេទឬអនុសញ្ញាស៊ី.ដ  និងប្រធានបទច្បាប់គោលនយោបាយនានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ៕ធ.ដ

ដោយៈ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner