អ្នកខេត្តត្បូងឃ្មុំ មានសំណាងឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិកពីក្រុមហ៊ុន Cellcard
ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត បានប្រគល់ប្រាក់រង្វាន់ ទៅដល់អតិថិជនរបស់ខ្លួន ដែលមានសំណាងឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក, បន្ទាប់ពីបានផ្ញើសារ 10K ឬទូរស័ព្ទទៅកាន់ លេខ 8888 ដើម្បីលេងកម្សាន្ត ជាមួយការចាប់រង្វាន់ ដែលមានទឹកប្រាក់ចាប់ពី១ម៉ឺនដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ។
អ្នកមានសំណាងខាងលើនេះ បានទៅលើលោក ថាញ់ សុខវ៉ាត រស់នៅខេត្តត្បូងឃ្មុំ បានឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា សែលកាត។ ការប្រគល់ប្រាក់រង្វាន់ គឺធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាងជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០.០០០ដុល្លារ(១ម៉ឺនដុល្លារ)ឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននិងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ »។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដ សំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕







