ក្រោយពីទទួលបានជោគជ័យខ្លាំង អ្នកជំនាញរៀបចំព្រឹត្តិការណ៍ Off Road Festival លោក ព្រុំ រស្មី រំពឹងទុកថា ឆ្នាំក្រោយនឹងទាក់ទាញ ហើយកាន់តែធំជាងឆ្នាំនេះ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីទទួលបានជោគជ័យខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ អ្នកជំនាញអ្នករៀបចំព្រឹត្តិការណ៍ Off Road Festival លោក ព្រុំ រស្មី រំពឹងទុកថា ឆ្នាំ២០២០ លើកទិ៤ នឹងទាក់ទាញ ហើយកាន់តែធំជាងឆ្នាំនេះទៀត ជាពិសេសអ្នកប្រណាំងមកពីបរទេស ។      លោក ព្រុំ រស្មី បញ្ជាក់បប្ថែមថា ព្រឹត្តិការណ៍ Off Road Festival បង្កើតឡើង ដើម្បីជួបជុំអ្នកស្រលាញ់ប្រភេទកីឡា Off Road តែមួយមុខនោះទេ ពោលគឺរួមចំណែកផ្សព្វផ្សាយ ពីសក្កានុពលវិស័យទេសចរណ៍ និងការអប់រំបញ្ជៀបការយលដឹងអំពីបញ្ហាបរិស្ថានដលប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។

អ្នកជំនាញរូបនេះ អះអាងទៀតថា Off Road Festival លើកទី៣នេះ ចំនួនអ្នកចូលរួមប្រណាំងទាំងរថយន្ត និងម៉ូច្នៃមានចំនួនច្រើនជាងបណ្តាឆ្នាំមុនៗប្រមាណជា៣ដង ខណៈស្ថានភាពផ្លូវប្រណាំងមានស្តង់ដារ នឹងទាក់ទាញ ចំនុចសំខាន់នោះកឺជិត ហើយងាយស្រួលសម្រាប់អ្នកប្រណាំងតែម្តង ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Off Road Festival លើកទី៣ ដែលរៀបចំនៅកំពូលភ្នំគិរីរម្យនេះ មានរយៈពេល២ថ្ងៃ និងមានរថយន្តចូលរួមប្រកួតចំនួន៤២គ្រឿង រថយន្តមកពីប្រទេសថៃចំនួន៤គ្រឿង ខណៈម៉ូតូច្នៃវិញមានរហូតដល់៤៥គ្រឿង ។ 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Off Road Festival បានបង្កើតឡើង ក្នុងឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០១៩នេះ មានចំនួន៣លើក គោលបំណងដែលបង្កើតព្រឹត្តការណ៍នេះឡើង គឺដើម្បីជួបជុំមហាគ្រួសារ Off Road ផង ចូលរួមអភិវឌ្ឍន៍វិស័យយានយន្ត អប់រំផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងការចូលរួមស្រលាញ់ថែរក្សាបរិស្ថាននៅកម្ពុជា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner