បញ្ហាអសន្តិសុខធ្វើឲ្យមនុស្សជិត៣លាននាក់នៅអាហ្វ្រិកកណ្តាលត្រូវការជំនួយបន្ទាន់

មន្ត្រីទទួលបន្ទុកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា មនុស្សប្រមាណ២លាន៦សែននាក់ នៅអាហ្វ្រិកកណ្តាល ឬ ពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅប្រទេសនេះនឹងមានតម្រូវការជំនួយមនុស្សធម៌ ក្នុងឆ្នាំ២០២០ ខណៈដែលប្រទេសនេះកំពុងរងគ្រោះពីភាពអសន្តិសុខដែលប៉ះពាល់ខ្លាំងដល់វិស័យកសិម្ម នេះបើតាមអ្នកនាំពាក្យរបស់ UN កាលពីពេលថ្មីៗនេះ។

គិតត្រឹមខែវិច្ឆិកា ២០១៩ នៅប្រទេសអាហ្វ្រិកកណ្តាល មានមនុស្សជិត៧០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ហើយជាង៥៩ម៉ឺន៥ពាន់នាក់បានទៅរស់នៅជាជនភៀសខ្លួន ក្នុងបណ្តាប្រទេសជិតខាង នេះបើតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់ UN ។

លោកថា មានកុមារជាង១លាននាក់ត្រូវការជំនួយមនុស្សធម៌ក្នុងវិស័យអប់រំ នៅឆ្នាំ២០២០ ហើយកុមារប្រមាណ១៧ម៉ឺន៨ពាន់នាក់នឹងត្រូវការជួយលើផ្នែកផ្សេងៗទៀត។ ក៏ប៉ុន្តែតំណាងលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres រូបនេះបន្ថែមទៀតថា ផែនការឆ្លើយតបនឹងជំនួយមនុស្សធម៌សម្រាប់អាហ្វ្រិកកណ្តាលក្នុងឆ្នាំ២០២០ មានប្រមាណ៤០១លានដុល្លារអាម៉េរិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner