វៀតណាមគ្រោងនាំចេញស្វាយចន្ទីកើនដល់៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០
អត្ថបទដោយ៖
Kien Sereyvuth
វៀតណាមមានគោលដៅនាំចេញស្វាយចន្ទីតម្លៃ៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃ២៦ ធ្នូ ២០១៩នេះ។
យោងតាមសមាគមស្វាយចន្ទីវៀតណាមបានឲ្យដឹងថា ផ្នែកនាំចេញផ្តោតលើដំណើរការស៊ីជម្រៅនិងពង្រឹងគុណភាពផលិតផលស្វាយចន្ទីដើម្បីសម្រេចគោលដៅនាំចេញនេះ។

គិតត្រឹមចុងខែវិច្ឆិកា វៀតណាមបាននាំចេញស្វាយចន្ទីច្រើនជាង៤១៨០០០តោន ទៅក្រៅប្រទេស មានតម្លៃជិត៣ពាន់លានដុល្លារអាមេ៉រិក ខណៈដែលគោលដៅឆ្នាំ២០១៩នេះ គឺ៤៥០០០០តោន ជាមួយនឹងតម្លៃ៣.៥ពាន់លានដុល្លារអាម៉េរិកសម្រាប់ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីនេះ វៀតណាមក៏បាននាំចូលវត្ថុធាតុដើមផងដែរ ដើម្បីសម្រេចគោលដៅនាំចេញផលិផលសម្រេច ក្នុងនោះ កាលពីឆ្នាំ២០១៩ បាននាំចូលជាង១.៥លានតោននូវត្ថុធាតុដើមពីក្រៅប្រទេស ភាគច្រើនមកពីអាហ្វ្រិក៕ធ.ដ
