មហាសន្និបាតសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់បានរៀបចំបើកក្រោមវត្តមានមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញបើកមហាសន្និបាតអាណត្តិទី៣ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យកែសម្រួល និងអនុម័តលក្ខន្តិកៈបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន គណៈកម្មាធិការប្រតិបត្តិជាតិ និងក្រុមប្រឹក្សាជាតិសម្រាប់អាណត្តិទី៣។

សមាសភាពចូលរួមមហាសន្និបាតមានចំនួន ៤៧០នាក់ ក្នុងនោះប្រតិភូជាសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មានចំនួន ៣២០ នាក់, ជាមួយនឹងវត្តមានប្រធានក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល។

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ ការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ ស្របច្បាប់របស់សមាជិក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner