២៧ វិច្ឆិកា ២០២១
១. ៦ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសជាង ៣៩ប៊ីលានដុល្លារ លើវិស័យកសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ និងអចលនទ្រព្យជាដើម ដែលកើន ៩,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន – ថ្មីៗ
២. សិលាបណ្តាសាចំនួន ៣ផ្ទាំង ត្រូវបានរៀបចំតម្កល់រួចជាស្រេច នៅលើទីតាំងសិលាចាំស្នេហ៍ តំបន់ឆ្នេរពយជំទាវម៉ៅ និងពយអូរឈើទាល កាលពីយប់ថ្ងៃទី២៦ វិច្ឆិកា – រស្មីកម្ពុជា
៣. ក្រសួង សាធារណការ បំពាក់ ម៉ាស៊ីន ផលិត ទឹកបរិសុទ្ធ បច្ចេកវិទ្យា ទំនើប មកពី ប្រទេស អ៊ីស្រាអែល ដែល អាច ផលិត ទឹកបរិសុទ្ធ ដោយ ស្វ័យប្រវត្តិ ពី ខ្យល់ ក្នុង បរិយាកាស – កម្ពុជាថ្មី
៤. របបយោធាមីយ៉ាន់ម៉ា បានគំរាមចាប់ខ្លួនពលរដ្ឋណា ដែលវិនិយោគលើមូលបត្របំណុលរបស់រដ្ឋាភិបាលស្រមោល និងព្រមានពីការជាប់គុករយៈពេលវែង – CGTN
៥. ក្រុមហ៊ុនផលិតឱសថជីវសាស្ត្រអាមេរិក Novavax កំពុងធ្វើកំណែប្រែមួយទៅលើវ៉ាក់សាំងបង្ការកូវីដ១៩របស់ខ្លួន ដើម្បីទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មី Omicron – Reuters
