នៅព្រឹកនេះ សមាជិកសមាជិកា នៃក្រុមគ្រួសារសហភាព​សហព័ន្ធយុវជនកម្ពុជា នឹងចូលរួមអបអរសាទរខួបលើកទី៤៣

ភ្នំពេញ៖ សមាជិកសមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស កំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងឆ្នាំទី៤៣ នៃបេសកកម្មរបស់ស.ស.យ.ក. សមាជិក សមាជិកា របស់យើងគ្រប់ៗរូបនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ “ស្មារតី២ធ្នូ” ជាពិសេសគឺស្មារតីនៃការលះបង់របស់សមាជិក សមាជិកាម្នាក់ៗ ក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។

មហាក្រុមគ្រួសារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទាំងអស់គ្នា ត្រៀមខ្លួនជានិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ហើយប្តេជ្ញាបន្តថែរក្សា ការពារសុខសន្តិភាព ដើម្បីការរីកចម្រើន និងវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ឲ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ ។

ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពី មោទនភាពដែលបានក្លាយជាសមាជិកម្នាក់នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner