អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួនមិនទាន់ច្បាស់ថាតើវ៉ារ៉្យង់អូមីក្រុន ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង អាចចម្លងរហ័សជាងវ៉ារ្យ៉ង់ផ្សេងទៀត ឬក៏បណ្តាលឱ្យមានអាការៈធ្ងន់ធ្ងរជាងវ៉ារ៉្យង់ផ្សេងៗ ឬយ៉ាងណានោះទេ

អត្ថបទដោយ៖
AMS OneMinute

ទិន្នន័យបឋមបង្ហាញថា មានអត្រាកើនឡើងនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងអាហ្រ្វិកខាងត្បូង ប៉ុន្តែនេះអាចបណ្តាលមកពីការកើនឡើងនៃចំនួនអ្នកឆ្លងសរុប ជាជាងលទ្ធផលនៃការឆ្លងជាក់លាក់នៃវ៉ារ្យ៉ង់អូមីក្រុន។

WHO កំពុងធ្វើការជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃវ៉ារ្យ៉ង់លើវិធានការទប់ទល់ដែលមានស្រាប់ប្រឆាំងនឹងវីរុសកូវីដ១៩ រួមទាំងការវ៉ាក់សាំងជាដើម។

មកទល់ពេលនេះ រោគសញ្ញានៃវ៉ារ្យ៉ង់អូមីក្រុននេះមានលក្ខណៈស្រាល អាចឱ្យអ្នកជំងឺសម្រាកព្យាបាលនៅផ្ទះបាន ហើយមានលក្ខណៈខុសពីវ៉ារ្យ៉ង់ដែលតា ព្រោះអ្នកជម្ងឺមិនបាត់បង់ក្លិន ឬរសជាតិ ហើយក៏មិនមានការថយចុះនៃកម្រិតអុកស៊ីសែនខ្លាំងដែរ។

ប្រភព៖ Reuters

ads banner