ប្រទេសបាបាដូស 🇧🇧 នងក្លាយជាសាធារណរដ្ឋមួយ បន្ទាប់ពីដកតំណែងប្រមុខរដ្ឋរបស់ព្រះមហាក្សត្រីអង់គ្លេសចេញ និងជំនួសដោយលោកស្រី Sandra Mason ជាប្រធានាធិបតី

អត្ថបទដោយ៖
AMS OneMinute

ប្រទេសបាបាដូសបានទទួលឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៦៦ ប៉ុន្តែបានរក្សាព្រះមហាក្សត្រីអង់គ្លេស Elizabeth ជាប្រមុខរដ្ឋ។

ដោយឡែក ការស្ទង់មតិប្រជាជនមួយចំនួន បានរកឃើញថា ប្រជាជនរបស់បាបាដូសនៅតែមិនទាន់យល់អំពីអត្ថន័យនៃការផ្លាស់ប្ដូរពីរបបរាជានិយមទៅជាសាធារណរដ្ឋ និងថាតើអាចប៉ះពាល់អ្វីខ្លះនៅឡើយ។ គេរំពឹងថាការផ្លាស់ប្ដូរនេះនឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម ឬស្ថានភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសនេះឡើយ។

ប្រភព៖ Reuters

ads banner